ads
ads
(Khmer) FIFA សម្រេចព្យួរការងារអតីតកីឡាករជម្រើសជាតិហូឡង់ម្នាក់
10-January-2024

(Khmer) យោងតាមកាសែតហូឡង់ NRC បានរាយការណ៍កាលពីថ្ងៃពុធទី១០ខែមករាឆ្នាំ២០២៤ ថា សមាគមបាល់ទាត់អន្តរជាតិ FIFA នឹងអនុវត្តការព្យួរលោក Marc Overmars ដែលបច្ចុប្បន្នជានាយកផ្នែកកីឡានៅក្លិបបាល់ទាត់ប៊ែលហ្ស៊ិក Antwerp ។ អតីតកីឡាករសញ្ជាតិហូឡង់រូបនេះនឹងមិនត្រូវអនុញ្ញាតិអោយកាន់មុខតំណែងណាមួយក្នុងវិស័យបាល់ទាត់យ៉ាងហោចណាស់រយៈពេល១ឆ្នាំពីបទប្រព្រឹត្តិខុសពាក់ព័ន្ធផ្លូវភេទក្នុងអំឡុងពេលលោកជានាយកបច្ចេកទេសនៅក្លឹបបាល់ទាត់ Ajax ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់FIFA បានបញ្ជាក់ថា អតីតកីឡាករជម្រើសជាតិហូឡង់ Marc Overmars នឹងមិនត្រូវបានអនុញ្ញាតឱ្យកាន់តំណែងណាមួយក្នុងបាល់ទាត់អាជីពយ៉ាងហោចណាស់មួយឆ្នាំ ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់គាត់ចំពោះស្ត្រីនៅឯ Ajax  ។

NRC បាន​ដក​ស្រង់​សម្ដី​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA ដែល​និយាយ​ថា​ខ្លួន​បាន​ទទួល​យក​ការ​ព្យួរ​នេះ​ប្រគល់​ទៅ​ឱ្យ Overmars ក្នុង​ប្រទេស​ហូឡង់​កាល​ពី​ចុង​ឆ្នាំ​មុន។

Overmars បានលាឈប់ពីការងាររបស់គាត់នៅ Ajax ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានសារភាពចំពោះអាកប្បកិរិយា មិនអាចទទួលយកបាន បន្ទាប់ពីវាបានបែកធ្លាយនៅក្នុងក្លិបថាគាត់បានផ្ញើសារ និងរូបថតមិនសមរម្យទៅកាន់ស្ត្រីជាច្រើនដែលធ្វើការនៅទីនោះ។

កាលពីឆ្នាំទៅមិញសាលាក្តីកីឡាឯករាជ្យមួយបានហាមប្រាម Overmars ពីមុខតំណែងណាមួយនៅក្នុងកីឡាបាល់ទាត់របស់ប្រទេសហូឡង់សម្រាប់រយៈពេលពីរឆ្នាំជុំវិញឧប្បត្តិហេតុនេះដោយមានការព្យួររយៈពេលមួយឆ្នាំ។ សមាគមបាល់ទាត់ហូឡង់ (KNVB) បន្ទាប់មកបានស្នើឱ្យ FIFA បង្វែរការព្យួរក្នុងស្រុកទៅជាសកលលោកតែម្តង។

Overmars គឺជានាយកបច្ចេកទេសនៅក្លិប Royal Antwerp របស់ប្រទេសបែលហ្ស៊ិក ដែលគាត់បានចូលរួមភ្លាមៗបន្ទាប់ពីការចាកចេញពី Ajax ។ FIFA និង KNVB មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេកាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យរបស់ Overmars បានប្រាប់ NRC ថា អតីតខ្សែបម្រើស្លាបរបស់ហូឡង់ Arsenal និង Barcelona ត្រូវបានគេជូនដំណឹងអំពីការព្យួរនេះ ប៉ុន្តែមិនទាន់បានត្រៀមរួចរាល់ធ្វើអត្ថាធិប្បាយនៅឡើយទេ។កាសែតនេះបាននិយាយថា Overmars អាចប្តឹងឧទ្ធរណ៍ចំពោះការដាក់ទណ្ឌកម្មរបស់ FIFA ៕

ads
ads