(Khmer) ការជ្រើសរើសចុះហត្ថលេខារវាងខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland គឺជាបញ្ហាបាល់ទាត់ពិភពលោកដំបូងដែលមានតែក្លិបដូចជា Real Madrid ប៉ុណ្ណោះដែលអាចធ្វើវាបាន។
ស្តេចស Real Madrid ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយ Mbappeដែលនឹងក្លាយជាកីឡាករ ឥតគិតថ្លៃ ក្នុងរយៈពេល១២ ខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងជាមួយ Haaland ក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ថ្មីៗនេះ ខ្សែប្រយុទ្ធ Manchester City ត្រូវបានគេពណ៌នាថាស្ថិតក្នុងគម្រោង ‘Plan B’ សម្រាប់ Madrid ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើ Mbappe នៅរដូវក្តៅនេះ។
ដើម្បីជួយ Madrid សម្រេចចិត្តថាតើខ្សែប្រយុទ្ធមួយណា ដែលពួកគេគួរតែចុះហត្ថលេខា គេហទំព័រ 90mn.com)បានប្រៀបធៀបតារាទាំងពីរ ដើម្បីឲ្យដឹងថាតើអ្នកណាដែលស័ក្តិសមបំផុតសម្រាប់ក្លិបយក្សអេស្ប៉ាញ។
១-អំណាចកីឡាករ
Kylian Mbappe មានក្រឌីតកម្រិត Megastarដែលសំដៅទៅលើកីឡាករដែលភាពល្បីខ្លាំង ក្នុងការប្រកួតព្រឹត្តិការណ៍ធំៗនិងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។ ការឡើងទៅកាន់ឋានៈជា megastar របស់ Mbappe គឺអាចធ្វើទៅបានដោយសារតែភាពវ័យឆ្លាតដ៏អស្ចារ្យរបស់គាត់នៅ World Cup ពីរលើកចុងក្រោយ។
ការស៊ុតបញ្ចូលទីបានបីគ្រាប់(hat-trick) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២និងជាកីឡាករវ័យក្មេងនៃការប្រកួតបាល់ទាត់ពិភពលោក២០១៨ ការស៊ុតបាល់បញ្ចូលទីដូចគ្នាទៅនឹងការស៊ុតបញ្ចូលទីរបស់វីរបុរសប្រេស៊ីល Pele បានធ្វើនៅក្នុងការប្រកួតព្រឹត្តិការណ៍ធំៗ ចំនុចទាំងអស់នេះហើយដែលធ្វើឱ្យ Mbappe ក្លាយជាមនុស្សម្នាក់ដែលត្រូវបានគេស្គាល់ភ្លាមៗនៅលើពិភពលោក។
Mbappe បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ ២០១៧សម្រាប់ប្រទេសបារាំង ហើយបានបង្ហាញភាពលេចធ្លោនៃអាជីពរបស់គាត់មួយឆ្នាំក្រោយមក នៅពេលដែលគាត់បានដឹកនាំមាន់គកបារាំងទៅកាន់ពានរង្វាន់ World Cup ២០១៨ ។
Haaland ស្ថិតក្នុងកម្រិត Superstarសំដៅទៅលើកីឡាករដែលល្បីខ្លាំងបំផុតទៅលើអាជីពរបស់ខ្លួន ជាមួយនឹងការរកគ្រាប់បាល់ក្នុងការប្រកួត ហើយគ្រាប់របស់ពួកគេទាំងពីរសរុបជិត៥០០គ្រាប់ហើយ។ វាជាការត្រឹមត្រូវក្នុងការនិយាយថា Haaland និង Mbappe ដឹងច្បាស់ពីកន្លែងបំប៉ោងសំណាញ់ទី។
ម៉្យាងវិញទៀត Haaland បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១៩ ប៉ុន្តែមិនទាន់មានឱកាសបញ្ចេញពន្លឺនៅក្នុងការប្រកួតដ៏សំខាន់ៗនោះទេ។
២-យុទ្ធសាស្ត្រលើទីលាន
ប្រព័ន្ធ 4-3-1-2 របស់ Carlo Ancelotti ដែលបានបើកសោភាពបង្ហាញអស្ចារ្យរបស់ Jude Bellingham នៅពីមុខសំណាញ់ទីក៏អាចល្អឥតខ្ចោះសម្រាប់ Mbappe ផងដែរ។
ចំណែកឯខ្សែប្រយុទ្ធដ៏ល្អបែបធម្មជាតិ Haalandហាក់ដូចជាមិនស៊ីគ្នាជាមួយនឹងខ្សែប្រយុទ្ធស្លាបទាំងពីរ Vinicius Junior និង Rodrygo ដែលលេងដោយប្រើល្បឿន។ Haaland ជាកីឡាករចងមុងស៊ុត អញ្ចឹង Mbappe ដែលមានល្បឿនដែរនោះលេងត្រូវជាមួយ Real Madrid ជាង។
៣-តម្លៃ
ដូចដែលអ្នកបានដឹងហើយថា Mbappe អាចនឹងក្លាយជាកីឡាករមួយដែល Real អាចយកមកដោយឥតគិតថ្លៃនៅរដូវក្តៅ។យើងនិយាយថាឥតគិតថ្លៃ តែយើងចង់មានន័យថា Real Madrid មិនចាំបាច់ចំណាយលុយទៅឱ្យ PSG នោះទេ ដោយគ្រាន់តែផ្ដល់ប្រាល់ឈ្នួលគឺជាការស្រេច។
សរុបមក Haaland គឺជាខ្សែប្រយុទ្ធដ៏ពិសេសមួយរូប ប៉ុន្តែ Madrid ត្រូវតែចុះហត្ថលេខាលើ Mbappe នៅរដូវក្តៅនេះ៕