(Khmer) Roy Keane ជឿជាក់ថាគ្រូបង្វឹកលោក Erik ten Hag នឹងត្រូវបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Manchester United នៅប៉ុន្មាន ខែខាងមុខនេះ បើទោះជាលោកបានដឹកនាំក្រុមរបស់គាត់ទៅកាន់ជុំទី 4 នៃពានរង្វាន់ FA Cup កាលពីយប់ថ្ងៃចន្ទជាមួយនឹងជ័យជម្នះ 2-0 លើក្រុម Wigan ក៏ដោយ។
Diogo Dalot បានបើកការស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី ២៤ មុនពេល Bruno Fernandes ស៊ុតបាល់ពិន័យប៉េណាល់ទីនៅតង់ទីពីរបានមួយគ្រាប់បន្ថែមទៀតនៅនាទី៧២ ធ្វើឱ្យការប្រកួតមានសុវត្ថិ។ United នឹងត្រូវជួប Newport ឬ Eastleigh នៅជុំបន្ទាប់ ខណៈដែលការប្រកួតបន្ទាប់របស់ពួកគេត្រូវជួប Tottenham ក្នុង Premier League នៅថ្ងៃអាទិត្យ។
អតីតប្រធានក្រុមបិសាចក្រហម Keane កំពុងបំពេញកាតព្វកិច្ចនៅទូរទស្សន៍ ITV មិនចាប់អារម្មណ៍ទៅនឹងទម្រង់លេងក្រុមចាស់របស់គាត់ទេ។ នៅពេលសួរថាតើគាត់អាចមើលឃើញ DNA ដែលលោក Ten Hag កំពុងព្យាយាមបង្កើតដែរឬទេ? Keane បានឆ្លើយតបថា៖« ទេ មិនមានទេ»។
លោកបន្តថា៖«អ្នកគ្រប់គ្រងនៅទីនោះនិយាយអំពីគម្រោងបណ្តេញចេញ។ វាប្រហែលជាមានន័យថាគាត់នឹងទៅនៅប៉ុន្មានខែខាងមុខនេះ។ ពាក្យដែលគួរឱ្យខ្លាចនេះគឺ គម្រោង។ ខ្ញុំមិនបានឃើញវាមានភាពរីកចម្រើនរបស់Man Utd ប៉ុន្មានខែចុងក្រោយនេះ»។
Keane បានបន្ថែមថា៖« ភាពវិជ្ជមាននៅក្នុងក្លិប ចាំបាច់ត្រូវមានឥទ្ធិពលជាក់ស្តែង។ពួកគេមានមហិច្ឆតាខ្ពស់ណាស់ ហើយនោះក៏ជាកម្មសិទ្ធិរបស់ក្រុម Manchester United ផងដែរ។ យើងចង់ផ្គូផ្គងស្តង់ដាររបស់ពួកគេ ហើយយើងកំពុងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរបស់ពួកគេ»៕