(Khmer) យោងតាមប្រភពពីGoal.comចេញផ្សាយកាលពីថ្ងៃអង្គារទី ៩មករា ឆ្នាំ២០២៤ បានឲ្យដឹងថាក្លឹប Barcelona បានដាក់លក់ស្មៅ ដោយបានតុបតែងដាក់នៅក្នុងកីឡដ្ឋានខ្នាតតូច Camp Nou និងពេជ្រតម្លៃជាង១៥០០០ដុល្លារ ដើម្បីប្រមូលថវិកាយកមកជួសជុលកែលម្អពហុកីឡដ្ឋានដ៏ល្បីល្បាញដែលមានតម្លៃ ជាង១,៦ពាន់លានដុល្លារ។
ក្លឹបយក្សនៅ Liga កំពុងតែចំណាយប្រាក់ចំនួនជាង១,៦ពាន់លានដុល្លារសម្រាប់កែលម្អរពហុកីឡដ្ឋានរបស់ខ្លួន ប៉ុន្តែការចំណាយដ៏សន្ធឹកសន្ធាប់បែបនេះ ធ្វើឲ្យក្លឹបដែលកំពុងស៊ូទ្រាំនឹងវិបត្តិហិរញ្ញវត្ថុមិនដំណើរការទៅមុខបានលឿននោះទេ។
Barca ដែលកំពុងលេងបណ្តោះអាសន្ននៅពហុកីឡដ្ឋាន Estadi Olimpic Lluis នៅពេលនេះ ត្រូវបានគេរំពឹងថានឹងត្រលប់ទៅ Camp Nou វិញនៅឆ្នាំ ២០២៥-២៦។ ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើតប្រាក់ចំណូល ក្រុមនៅតំបន់ Catalan កំពុងស្វែងរកវិធីថ្មីៗដើម្បីរកប្រាក់។
ឥឡូវនេះអ្នកគាំទ្រអាចទិញស្មៅពិតប្រាកដពី Camp Nou តាមរយៈហាងផ្លូវការរបស់ក្លឹប។ ផលិតផលមួយក្នុងចំណោមផលិតផលដែលអាចប្រើបាន ដែលបង្ហាញពីគំរូមាត្រដ្ឋាននៃកន្លែងល្បី មានលក់ក្នុងតម្លៃ ជាង៥០ដុល្លារ។ Greenery ក៏អាចទទួលបាននៅក្នុង methacrylate ក្នុងតម្លៃជាង៨៧ដុល្លារឬនៅក្នុងស៊ុមឈើសម្រាប់ជាង៤០០ដុល្លារ។
Barcelona ក៏កំពុងលក់គ្រឿងអលង្ការជាច្រើនប្រភេទផងដែរ ខណៈពេជ្របង្កើតឡើងពីសារធាតុកាបូន បានមកពីស្មៅរបស់ពហុកីឡដ្ឋាន Camp Nou ដែលមានតម្លៃចន្លោះពី ២៧០០ ទៅ ជិត២០០០០ ដុល្លារ។ Barcelona បានអះអាងថាផលិតផល ដែលទាក់ទងនឹងស្មៅទាំងអស់នឹងរក្សា រូបរាងធម្មជាតិសម្រាប់រយៈពេលគ្មានដែនកំណត់ដោយសារតែពួកគេមិនតម្រូវឱ្យមានការស្រោចទឹក បន្ទាប់ពីត្រូវបានពិនិត្យ ក៏ដូចជាសម្រេចលទ្ធផលចុងក្រោយរួចរាល់៕