(Khmer) យោងតាមប្រភពព័ត៌មានDaily Star ចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៧ មករាឆ្នាំ២០២៤ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំពេញបំណងខ្លួនឯងដោយទិញវិឡាដ៏ស្គឹមស្កៃថ្មីមួយនៅលើ កោះមហាសេដ្ឋីក្នុងទីក្រុងឌូបៃ។
ទោះបីជាមិនបានឈ្នះមេដាយមួយក្នុងឆ្នាំ 2023 ប៉ុន្តែប្រធានក្រុម Al-Nassr បានបញ្ចប់រដូវកាលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងបាល់ទាត់ពិភពលោក។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដែលជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យដ៏ធំនៅទូទាំងប្រទេសជាច្រើន ឥឡូវនេះបានបន្ថែមផ្ទះមួយផ្សេងទៀតទៅក្នុងបញ្ជីរបស់គាត់ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរាប់សិបលានដុល្លារ។
យោងតាមសារព័ត៌មាន Bloomberg គេហដ្ឋានថ្មីរបស់ Ronaldo ស្ថិតនៅលើកោះ Jumeirah Bayដែលគេដាក់ឈ្មោះថាកោះមហាសេដ្ឋី ដែលជាតំបន់ដាច់ស្រយាលសម្រាប់មហាសេដ្ឋី។បើទោះជាផ្ទះរបស់ Ronaldo មិនត្រូវបានគេដឹងនោះទេ តែអចលនទ្រព្យស្រដៀងគ្នានេះនៅលើកោះ Billionaire មានបន្ទប់គេងប្រាំមួយ ការចូលទៅឆ្នេរឯកជន ស្ប៉ា អាងហែលទឹក និងបន្ទប់តាំងបង្ហាញឡានប្រាំពីរ។
នៅទីនោះមានភោជនីយដ្ឋានខៀវស្រងាត់ ក្លឹបជិះទូកកម្សាន្តដ៏ប្រណិត និងរមណីយដ្ឋានឆ្នេរដ៏ស្រស់បំព្រង ទាំងអស់មានទេសភាពសមុទ្រ និងអគារ Burj Khalifa ដ៏ខ្ពស់ត្រដែត។
អតីតតារា Manchester United និង Real Madroid Ronaldo ដែលរកចំនូលបានជាង២១៦លានដុល្លារក្នុងមួយឆ្នាំ គ្រោងនឹងទៅលេងនៅទីនោះជាមួយ ដៃគូជីវិតនាងGeorgina Rodriguez និងកូនៗរបស់ពួកគេ។ គាត់អាចទៅ Riyadh ជាកន្លែងដែលក្រុមរបស់គាត់មានមូលដ្ឋាននៅ Al-Nassr ក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។