ads
ads
(Khmer) ក្លឹបនៅ Premier League ស្រែករកយុត្តិធម៌ ពេលប្រឈមមុខនឹងការកាត់ពិន្ទុ
04-January-2024

(Khmer) អ្នកគាំទ្រក្លឹបManchester City មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាNottingham គឺជា​ក្លឹបបាល់ទាត់​ Premier League ដែល​មាន​ហានិភ័យខ្ពស់​បំផុតជាងគេ​ក្នុង​ការ​កាត់​ពិន្ទុ។ ការភ្ញាក់ផ្អើលរបស់អ្នកគាំទ្រក្លឹបManchester Cityក៏ដោយសារតែក្លឹបរបស់ខ្លួនមានបទចោទប្រកាន់ រំលោភលើផ្នែកហិរញ្ញចំនួន 115 បែរជាមិនស្ថិតក្នុងកម្រិតអាសន្នក្នុងបញ្ជីត្រៀមកាត់ពិន្ទុទៅវិញ។

សេចក្តីសម្រេចនឹងធ្វើឡើងនៅចុងខែនេះថាតើពួកគេនឹងក្លាយជាក្លឹបកំពូលទី 3 ដែលត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់រកប្រាក់ចំណេញ និងនិរន្តរភាពដោយ Premier League បន្ទាប់ពីក្លឹបMan City និងការដក 10 ពិន្ទុរបស់ Everton កាលពីឆ្នាំមុន។

The Telegraph បានរាយការណ៍ថាNottinghamបាន រំលោភបំពានលើការចំណាយបន្ទាប់ពីការចុះហត្ថលេខាលើកីឡាករចំនួន 43 នាក់ចាប់តាំងពីការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship ក្នុងខែឧសភាឆ្នាំ 2022 ។

ក្លឹបត្រូវបានខាតបង់ហិរញ្ញវត្ថុចំនួន132លានដុល្លារក្នុងរយៈពេល 3 ឆ្នាំ ដោយ Forest បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំចំនួនជាង៥៧លានដុល្លារលាននៅក្នុងគណនីថ្មីៗបំផុតរបស់ពួកគេ។ ក្នុងឆ្នាំបញ្ចប់ខែមិថុនា ឆ្នាំ 2021 ពួកគេបានកត់ត្រាការខាតបង់ចំនួនជាង៤៣លានដុល្លារ ដែលត្រូវបានកាត់បន្ថយមកត្រឹមការខាតបង់ចំនួនជាង២០លានដុល្លារមុនពេលបង់ពន្ធ។

ម្ចាស់មហាសេដ្ឋីក្រិករបស់Nottinghamលោក Evangelos Marinakis បានវិនិយោគជាង316លាដុល្លារលើថ្លៃទិញកីឡាករចាប់តាំងពីលោកមកដល់ ហើយបានសន្យាផ្តល់ប្រាក់កម្ចី 13 លានដុល្លារបន្ថែមទៀតចូលទៅក្នុងភាគហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុ 2022-2023 ៕

ads
ads