(Khmer) ថ្លែងមុនការប្រកួតពានរង្វាន់អាស៊ីខាប់ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២មករាដល់ថ្ងៃទី១០ខែកុម្ភៈនៅក្នុងប្រទេសកាតា ខ្សែការពារជម្រើសជាតិជប៉ុន Takehiro Tomiyasu និងក្លឹបArsenal បាននិយាយថាការប្រកួតជើងឯក Asian Cup និងពានរង្វាន់អាហ្វ្រិកខាប់ African Cup of Nationsគួរតែប្តូរទៅខែមិថុនាដូចគ្នាទៅនឹងការប្រកួតពានរង្វាន់យូរ៉ូ Euro របស់ UEFA។
ការប្រកួតបីលើកចុងក្រោយត្រូវបានលេងក្នុងខែមករា និងខែកុម្ភៈ ដោយបើកឱកាសដល់ម្ចាស់ផ្ទះសម្រាប់ប្រទេសមកពីមជ្ឈិមបូព៌ា ដែលរដូវក្ដៅលើសពី 50 អង្សាសេ (122°F) ដែលជាសីតុណ្ហភាពមួយត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់សម្រាប់កីឡាបាល់ទាត់។
Arsenal អាចនឹងគ្មានវត្តមានកីឡាករ Tomiyasu ចំនួនប្រាំមួយប្រកួតក្នុងនោះមានការប្រកួត Premier League ចំនួនបួនផងដែរ ប្រសិនបើជប៉ុនឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។
Tomiyasu បានប្រាប់កាសែត Evening Standard ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា «ខ្ញុំចង់ឱ្យ Asian Cup លេងនៅខែមិថុនា ដូចគ្នានឹងការប្រកួតពានរង្វាន់ Euro»
កីឡាកររូបនេះបានបន្តថា «ខ្ញុំមិនដឹងថាហេតុអ្វីបានជាយើងលេងនៅខែមករា ……មិនត្រឹមតែ Asian Cup ប៉ុណ្ណោះទេថែមទាំងពានរង្វាន់អាហ្វ្រិកខាប់ African Cup of Nations ផងដែរ។ វាមិនល្អសម្រាប់កីឡាករ ប៉ុន្តែវាគឺជាអ្វី ដែលខ្ញុំព្យាយាមត្រឡប់មកវិញជាមួយនឹងការប្រជែងយកជើងឯក»
ជប៉ុន ដែលកំពុងប្រឹងប្រែងចង់លើកពាន Asian Cup ជាលើកទីប្រាំនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅថ្ងៃទី ១៤ ខែមករាជាមួយក្រុមជម្រើសជាតិវៀតណាម មុនពេលប៉ះអ៊ីរ៉ាក់ និងឥណ្ឌូណេស៊ីក្នុងពូល D។
គួររំឭកថាការប្រកួតពានរង្វាន់ជើងឯកអាស៊ីឆ្នាំនេះមាន២៤ប្រទេសចូលរួមបែងចែកជា៦ពូលក្នុងពូលនីមួយៗមាន៤ប្រទេស។ ជប៉ុនគឺជាក្រុមរងជើងឯក២០១៩ បន្ទាប់ពីចាញ់កាតា៣-១។ ក្រុមនេះធ្លាប់ជាប់ជើងឯក៤លើករួចមកហើយ៕