(Khmer) លឹម អារុណរ៉េយមិន បានបង្ហាញខ្លួនពេញមួយប្រកួតដែលក្រុម TIFFY ARMY FC យកឈ្នះក្រុមគិរីវង់សុខសែនជ័យក្នុងពានរង្វាន់ Cambodian Premier League សប្ដាហ៍ទី១១ កន្លងទៅ។ នេះគឺជាការប្រកួតទីមួយដែលកីឡាករវ័យ១៩ឆ្នាំបានលេងពេញម៉ោង ក្រោយចាកចេញពីណាហ្គាវើលដ៍ក្នុងទីផ្សារដោះដូរកីឡាករពាក់កណ្ដាលរដូវកាល។
លោក ភា សុភ័ត្រាបានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារយើងថា៖« មូលហេតុដែលលោកដាក់ឱ្យកីឡាករកូនកាត់ ខ្មែរ-ណូវែលហ្សេឡង់រូបនេះលេងពេញម៉ោងគឺដោយសារតែគាត់យល់ពីតាកតិចរបស់ក្រុម យល់ពីការចង់បានរបស់គ្រូបង្វឹកពិសេសស្គាល់ចិត្តគ្នាជាមួយដៃគូក្នុងតំបន់បម្រើផ្សេងទៀត។
« គាត់មានកម្លាំងពេញលេញ អាចបន្តលេងបានគ្រប់៩០នាទី ពិសេសនៅពេលដែលក្រុមមានការបម្រែបម្រួលការលេង ការប្ដូរទីតាំងនៅវគ្គទី២»។
លោកបានបន្តថាលឹម អារុណរ៉េយមិន នឹងក្លាយជាខ្សែបម្រើដ៏ពិតប្រាកដមួយនាពេលអនាគត ពិសេសស្កដានុពលរបស់គាត់។ ការបង្ហាញគុណផលល្អបែបនេះ ស្របពេលជាកីឡាករដែលគ្រូបង្វឹករូបនេះចង់ប្រើប្រាស់ផងនោះ ពិតណាស់ លឹម អារុននឹងក្លាយជាកីឡាករមិនអាចខ្វះបានក្នុងក្រុម។