ads
ads
(Khmer) មូលហេតុអ្វីបានជាជម្រើសជាតិប៉ាគីស្ថានត្រូវជាប់បម្រាមមិនឱ្យ​លេង​បាល់ទាត់​ក្នុងទឹក​ដីរបស់ខ្លួនដល់ទៅ១២ឆ្នាំ?
08-October-2023

(Khmer) ប្រិយមិត្តរបស់ B8 Sport បាន​ដឹង​រួច​មក​ហើយ​នូវព័ត៌មានទាក់ទង​នឹង​ជម្រើសជាតិប៉ាគីស្ថាន ទាំង​ការ​ប្រកួតជាមួយ កម្ពុជា ក្នុង​វគ្គជម្រុះជុំដំបូងព្រឹត្តិការណ៍ World Cup និង​ទាំង​ការ​ទទួល​បានសិទ្ធិធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួតជម្រុះបាល់ទាត់ពិភពលោកលើក​ដំបូងក្នុងរយៈពេល​១២​ឆ្នាំទៀត​ផង។

ចុចអាន៖ប៉ាគីស្ថានបង្ហាញមូលហេតុ​​ការ​ប្រកួតវគ្គជម្រុះ FIFA World Cup 2026 ជាមួយកម្ពុជា​លេង​ម៉ោង​២​រសៀល

ក្នុងអត្ថបទនេះ B8 Sport សូមបកទៅក្រោយ​រំលឹក​ប្រិយមិត្តអំពីការ​ដាក់បម្រាមរបស់ FIFA លើ​សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។

FIFA ដាក់បម្រាមសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ជុំវិញការជ្រៀតជ្រែកពីភាគីទីបីក្នុងសហព័ន្ធបាល់ទាត់ជាតិ

ប្រទេសប៉ាគីស្ថានត្រូវបានផ្អាក និងព្យួរពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA ពិពណ៌នាថា មានការជ្រៀតជ្រែករបស់ភាគីទីបីដែលមិនសមរម្យនៅក្នុងសហព័ន្ធបាល់ទាត់របស់ប្រទេស (PFF) ។

Fifa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ការព្យួរនេះនឹងរារាំងក្រុមប៉ាគីស្ថាន រួមទាំងក្រុមជម្រើសជាតិ ពីការលេងក្នុងការប្រកួតអន្តរជាតិ និងដកអត្ថប្រយោជន៍ពីកម្មវិធីអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលរបស់ FIFA ព្រមទាំងហាមប្រាមមិនឱ្យធ្វើម្ចាស់​ផ្ទះការ​ប្រកួតកម្រិតអន្តរជាតិនានា»។

ការ​ដាក់បម្រាម​នេះបានធ្វើឱ្យ ប៉ាគីស្ថានមិន​ងាច​ធ្វើ​បាន​នោះទេ ទាំង​ការ​អភិវឌ្ឃន៍បាល់ទាត់ក្នុងស្រុក យុវជន ហើយជាង​១០​ឆ្នាំកន្លងមក ពួកគេ​មានឱកាស​លេង​ក្នុងពាន​រង្វាន់អន្តរជាតិ​ឡើងវិញ តែលេង​នៅ​ទឹក​ដី​កណ្ដាល។

អត្ថបទពាក់ព័ន្ធ៖ វគ្គជម្រុះ FIFA World Cup 2026៖ កីឡដ្ឋាន Jinnah នៅទីក្រុង Islamabad នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងប្រទេសប៉ាគីស្ថាន និងកម្ពុជា

តែយ៉ាងណាក្ដី! ថ្មីៗ​នេះ ពួក​គេបាន​រួច​ផុត ហើយអាចធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួតពាន​រង្វាន់​កម្រិតអន្តរជាតិវិញ​បាន ហើយជាពិសេស ពួក​គេ​នឹង​បើក​ទ្វារកីឡដ្ឋាន Jinnah ទទួល​ក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូងផង​ដែរ។

យោងតាមកំណត់ត្រារបស់ FIFA ប៉ាគីស្ថានដែលជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់ 197 ក្នុងចំណោម 211 ក្រុមក្នុងចំណាត់ថ្នាក់ពិភពលោក មិនបានលេងជាលក្ខណៈអន្តរជាតិពេញលេញទេ ចាប់តាំងពីការប្រកួតស្មើ 0-0 ជាមួយយេម៉ែនក្នុងវគ្គជម្រុះ World Cup កាលពីខែមីនា 2015 ៕

ads
ads