ads
ads
(Khmer) ពិធីចុះហត្ថលេខាលើអនុស្សរណ: រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី
04-September-2023

(Khmer) ពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់ភាពជាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក យ៉ូស៊ីហ៊ីសា កានូម៉ា (Mr. Yoshihiro Sakanushi) អគ្គនាយក្រុមហ៊ុនមីនេបៀ ខេមបូឌា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានការសហការឧបត្ថម្ភជាមួយក្រុមហ៊ុន មីនេបៀ (Minebea) ដែលជាក្រុមហ៊ុនកំពុងតែមានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា គឺបានរួមចំណែកដ៏ធំក្នុងការបង់ពន្ធជូនរដ្ឋ បង្កើនថវិកាជាតិ ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំសុខមាលភាព ជាពិសេសវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចំរើនទៅមុខជាបន្តទៀត។

ការគាំទ្រឧបត្ថម្ភតាមរយៈការប្រកួតកីឡាបាល់ទាត់ គឺបានកសាងនូវមិត្តភាព សាមគ្គីភាព ទាំង ក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើកស្ទួយកេរ្តិ៍ឈ្មោះ កិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា និង ទាក់ទាញអ្នក វិនិយោគ អ្នកទេសចរណ៍ បង្កើនការងារ ជំរុញកំណើតសេដ្ឋកិច្ច និងកាត់បន្ថយ ភាពក្រីក្រពីប្រជាជនកម្ពុជា។

ក្រុមហ៊ុន មីនេបៀ (Minebea) បានបង្កើតឡើងក្នុងឆ្នាំ១៩៥១, ក្នុងខេត្តណាហ្គាណូ ប្រទេសជប៉ុន។ ក្រុមហ៊ុន មីនេបៀ (Minebea) ជាប្រភេទក្រុមហ៊ុនអាជីវកម្ម (សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំណូលអំពីការផលិត និងលក់ទំនិញការជួល ឬការលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត)។

ក្រុមហ៊ុន មីនេបៀ (Minebea បានចូលមកវិនិយោគក្នុងប្រទេសកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១១ ដែលមានលោក យ៉ូស៊ីហ៊ីសា កានូម៉ា (Mr. Yoshihiro Sakanushi) ជានាយកក្រុមហ៊ុន ជនជាតិជប៉ុន ដែលមានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ក្រុមហ៊ុនមីនេបៀ (Minebea) មានបុគ្គលិកសរុបចំនួន ៧,៤៣២នាក់ ក្នុងនោះមាន បុគ្គលិកជាជនជាតិខ្មែរ (ប្រុស ៧៣២នាក់ ស្រី ៦,៧០០នាក់ និងបុគ្គលិកបរទេស ២៨នាក់)។

ភាពរីកចម្រើនរបស់ ក្រុមហ៊ុន មីនេបៀ (Minebea) ដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការ ដឹកនាំ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក្នុងវិស័យឧស្សាហកម្ម នៅប្រទេសកម្ពុជា ជា គំរូដ៏ល្អទៅដល់ក្រុមហ៊ុនដ៏ទៃទៀតដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះតាមរយៈសកម្មភាពបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជារបស់ក្រុម ហ៊ុន មីនេបៀ (Minebea) បានជួយទៅដល់ការសិក្សា កិច្ចការងារសង្គម និងរួមចំណែកកាត់បន្ថយភាពអសកម្មចេញពីយុវជន ការសេពគ្រឿងញៀន ពួកអ្នកលេង ដែលជាអំពីអសកម្ម រារាំងដល់សុខសណ្តាប់ធ្នាប់សង្គមក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងអំណរគុណប្រកបដោយមនោសចេតនាយ៉ាងជ្រាលជ្រៅបំផុត ជាមួយនិងការជូនពរ ក្រុមហ៊ុនមីនេបៀ (Minebea) បន្តទទួលបានជោគជ័យ និងសូមអំពាវនាវដល់កម្មករនិយោជិត ក៏ដូចជាសាធារណៈជនទូទាំងប្រទេសសូមចូលរួមគាំទ្រក្រុមហ៊ុន មីនេបៀ (Minebea) ឱ្យរឹតតែសកម្មខ្លាំងខ្លាថែមទៀត។ និងអំពាវនាវដល់ក្រុមហ៊ុនវិនិយោគទាំងនោះគាំទ្រសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជួយឧបត្ថម្ភទៅដល់សកម្មភាពកីឡាបាល់ទាត់ដែលពេលនេះមានក្រុមហ៊ុន មីនបៀ (Minebea) ជាគំរូស្រាប់៕

ads
ads