ads
ads
(Khmer) លោក ឃឹម បូរី​ បង្ហាញមូលហេតុរក្សាកុងត្រា​ Yuta Kikuchi ទោះបីជាមិនអាចជួយក្រុមដោយសាររបួសរយៈពេលយូរ
21-August-2023

(Khmer) គិត​មក​ដល់ពេល​នេះ ក្លិបណាហ្គាវើលដ៏​​នៅតែរក្សាកៅអីកីឡាករបរទេស ឱ្យ​កីឡាករជប៉ុន Yuta Kikuchi ទោះបី​ជា​កីឡាកររូប​នេះ មិន​អាច​ជួយក្រុមបាន​ដោយ​សារ​បួស​តាំងពីមុន​លីគចាប់​ផ្ដើម ហើយ​លោក ឃឹម បូរីបាន​និយាយ​ថា Yuta នៅ​តែជាកីឡាករសំខាន់​ហើយ រូបគេ​គ្រោងត្រឡប់​មក​វិញ​នៅ​ពាក់កណ្ដាល​ខែ៨​នេះ​ហើយ។

«គម្រោងត្រឡប់​មក​វិញ​របស់ Yuta គឺពាក់កណ្ដាល​ខែ៨​នេះហើយ។ វាអាច​ចូល​ដល់ខែ៩ឬដល់ខែ១០​ដែលគាត់​អាច​ចូលលេងក្នុងទីលាន និង​មាន Fit គ្រប់​គ្រាន់។ យើងគិត​ថាគាត់ជាកីឡាករសំខាន់មួយរូប ដែលមានវិន័យ ទាំងការ​លេង ទាំងក្រៅ និង​ក្នុងទីលាន ការ​ខិតខំប្រឹងប្រែងរបស់​គាត់។ គាត់​របួស​ក្នុងពេល​ហ្វឹកហាត់ ហើយយើងគិត​ថា​គាត់​អាចត្រឡប់​មក​វិញឆាប់ៗ យ៉ាងយូរចន្លោះពេល ៤ទៅ៥ខែ អញ្ចឹងក្លិបនៅតែរក្សាគាត់ទុកហើយគាត់ជាកីឡាករសំខាន់សម្រាប់យើងផងដែរ»។

«យើងគ្មានគម្រោងផ្លាស់ប្ដូរ​កីឡាករថ្មីទេ។ Yuta ស្ថិតក្នុង​កុងត្រាជាមួយយើង គាត់ជាកីឡាករមានវិន័យ ជាកីឡាករម្នាក់ដែលល្អ យើងគិត​ថាការព្យាបាលមួយដ៏ល្អនៅប្រទេស​ជប៉ុន យ៉ាងយូរ ៤ ៥​ខែ​គាត់​ត្រឡប់​មក​វិញ។ ក្លិបព្យាយាមរក្សាគាត់ដដែល ពីព្រោះយើងជាក្លិបអាជីពមួយ យើងមិន​ចង់ថា ពេល​កីឡាកររបួស​យើង​បោះបង់ចោល លេង​មិន​បាន​ហើយ យើងមិន​យក​គាត់​នោះទេ»។

បច្ចុប្បន្ន ណាហ្គាវើល​មាន​កីឡាករបរទេស៥​នាក់ដែលអាច​លេង​បានគឺ Alexandre Cardoso, Rafli Mursalim (កូតាអាស៊ាន), Marques Marcio, Bektur Amangeldiev(អាស៊ី), និង Cristian ខណៈ Yuta Kikuchi នៅតែមានឈ្មោះក្នុងបញ្ជីរបស់​ក្លិប៕

ads
ads