(Khmer) Barcelona នឹងអាចរកបានដាក់ហោប៉ៅយ៉ាងហោចណាស់ 72 លានអឺរ៉ូសម្រាប់ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនេះបើតាមការរាយការណ៍របស់ Mundo Deportivo។
យ៉ាងណាក៏ដោយ Barca មានឱកាសប្រមូលលុយបាន 140 លានអឺរ៉ូ ប្រសិនបើពួកគេអាចឈ្នះចាប់ពីវគ្គជម្រុះក្នុងពូលរហូតដល់ឈ្នះពាន។ Manchester City ទទួលបាន 128 លានអឺរ៉ូសម្រាប់ការឈ្នះពានរង្វាន់នៅរដូវកាលមុន ប៉ុន្តែអ្នកឈ្នះពានរង្វាន់ចុងក្រោយនៅឆ្នាំ 2024 នឹងរកបានច្រើនជាងនេះទៅទៀត។
ការឈ្នះមួយប្រកួតសម្រាប់ Barca ក្នុងការប្រកួត Champions League កើនឡើងជាមួយនឹងប្រាក់រង្វាន់បន្ថែមចំនួន 2.8 លានអឺរ៉ូ ខណៈដែលទទួលបានលទ្ធផលស្មើនឹងទទួលបាន 930,000 អឺរ៉ូ។ ប្រសិនបើ Barca អាចឆ្លងផុតវគ្គ 16 ក្រុម ពួកគេនឹងរកបានប្រាក់បន្ថែម 9.6 លានអឺរ៉ូ ខណៈដែលការប្រកួតវគ្គ ៨ក្រុចុងក្រោយនឹងទទួលបាន 10.6 លានអឺរ៉ូទៀត។
ពួកគេនឹងទទួលបាន 12.5លានអឺរ៉ូប្រសិនបើបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឡើងវគ្គផ្ដាច់ព្រ័ត្រពួកគេនឹងទទួលបាន១៥.៥លានអឺរ៉ូ ហើយបើពួកគេឈ្នះវគ្គផ្តាច់ព្រ័ត្រ (លើកពាន)ពួកគេនឹងទទួលបាន៤.៥លានបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ Barca នឹងរកប្រាក់បានកាន់តែច្រើនពីប្រាក់ចំណូលទូរទស្សន៍ ការលក់សំបុត្រ និងទំនិញផ្សេងៗ សរុបបាន១៤០លានអឺរ៉ូ បើពួកគេធ្វើបានល្អពេញមួយរដូវកាល៕