ads
ads
(Khmer) ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាអ្នកសហការឧបត្ថម្ភថ្មី ជាមួយក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ
28-July-2023

(Khmer) ព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្ដដា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការឧបត្ថម្ភជាមួយនឹងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅឯនៅសណ្ឋាគារ Tribe ។

ក្នុងអង្គពិធី ភាគីបានបង្ហាញចេតនាយ៉ាងមឺងមាត់ ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ជាតិ ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គោលដៅចម្បងរបស់ CPL គឺបង្កើនស្តង់ដារគុណភាពនៃក្លិបជាតិឱ្យក្លាយទៅជាក្លិបអាជីពស្ដង់ដារក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជាជំហានថ្មីមួយ និងជាចំណុចអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានអ្នកវិនិយោគកាន់តែច្រើនដូចជា គ្រុឌ នៅក្នុង CPL ខណៈដែលអ្នកវិនិយោគកាន់តែច្រើន ដែលធ្វើលីគបាល់ទាត់កាន់តែប្រសើរនឹងអាចផលិតគុណភាពកីឡាករជម្រើសជាតិកាន់តែច្រើនឡើង ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការចូលរួមឧបត្ថម្ភនេះ នឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែលេចធ្លោខ្លាំងក្លានៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយយើងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា នៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡា ដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជាក្នុងប្រកួតនៅលើទីលានប្រកបដោយភាពជឿជាក់៕

ads
ads