(Khmer) កីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង បានរងរបួសបាក់ឆ្អឹងស្លាបប្រជៀវស្មាខាងឆ្វេង ក្រោយស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំទទួលជ័យជំនះលើក្រុមជម្រើសជាតិនារីឡាវកាលពីម្សិលមិញ។
តាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយពីបានវះកាត់ទទួលបានជោគជ័យ ពេលនេះរូបនាងកំពុងសម្រាកព្យាបាលរបួស។ ឈិត សាភឿន សមាជិកក្រុមជម្រើសជាតិនារី អាយុក្រោម១៩ឆ្នាំ កម្ពុជា គឺជាម្ចាស់គ្រាប់បាល់ទាំង ២គ្រាប់ ដែលជួយឲ្យកម្ពុជាឈ្នះឡាវ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី០៥ កក្កដា ប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023។
ភារកិច្ចបន្ទាប់របស់ U-19 នារីកម្ពុជា ត្រូវប៉ះ ទីម័រខាងកើត នៅកីឡដ្ឋាន Gelora Sriwijaya ថ្ងៃទី០៧ កក្កដា និងចុងក្រោយប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី។