(Khmer) នៅក្នុងបាល់ទាត់ ការប្រកួតបិទទ្វារ (Close Door) គឺជាពាក្យប្រើដើម្បីសំដៅលើការប្រកួត ដែលលេងដោយគ្មានអ្នកទស្សនា។ ការប្រកួតអាចត្រូវបានលេងដោយគ្មានអ្នកទស្សនាដោយហេតុផលមួយចំនួន មិនថាកត្តាសុខភាព សុវត្ថិភាព ឬប្រហែលដោយសារវាជាការប្រកួតមិត្តភាពមុនបើករដូវកាល ដើម្បីសិក្សាពីគម្រោងយុទ្ធសាស្ត្រថ្មីៗ របស់គ្រូបង្វឹក។
*Admin សូមលើកយកចំណុចមួយ ហេតុអ្វីក្រុម ដែលធ្វើការប្រកួតសម្រេចថា មិនចាំបាច់មានអ្នកទស្សនាចូលរួម…?
ការប្រកួតបាល់ទាត់មួយចំនួន ត្រូវលេងដោយបិទទ្វារ ព្រោះមិនចាំបាច់ឲ្យមានអ្នកទស្សនាចូលរួមឡើយ។ នេះជាករណីសម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាល ឬការប្រកួត ដែលត្រៀមរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយកែលម្អលើកាយសម្បទារបស់ក្រុមកីឡាករ។
ជំណុចនេះ គឺជាការប្រកួតមិត្តភាពសំខាន់ ហើយមិនគិតពីលទ្ធផលជារឿងចម្បងទេ។ ដូច្នេះ មានន័យថាមិនចាំបាច់អនុញ្ញាតិអ្នកទស្សនិកជនមកទស្សនាការប្រកួតនោះឡើយ។
ភាគច្រើន ការប្រកួតបែបនេះត្រូវបានលេងជាទូទៅ នៅទីលានហ្វឹកហាត់។
រូបភាព៖ ក្លិបភ្នំពេញក្រោន