(Khmer) ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir បានធ្វើសន្និសីទសារព័ត៌មាននៅពីថ្ងៃចន្ទនេះដើម្បីប្រកាសតម្លៃសំបុត្រសម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី (Timnas) និងក្រុមជម្រើសជាតិអាហ្សង់ទីន នៅថ្ងៃទី 19 ខែមិថុនា។
លោក Erick បានពន្យល់ថាការលក់សំបុត្រនឹងធ្វើឡើងនៅថ្ងៃទី 5-7 ខែមិថុនា តាមរយៈគេហទំព័រ PSSI និង tiket.com ។ មានសំបុត្រចំនួន៤ប្រភេទដែលត្រូវបានដាក់លក់សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងអាហ្សង់ទីន៖
ប្រភេទទី៣ – ៤០ដុល្លារ – IDR 60,0000
ប្រភេទទី២ – ៨០ដុល្លារ – IDR 1,200,000 ។
ប្រភេទទី១ – ១៧០ដុល្លារ- IDR 2,500,000 ។
ប្រភេទ VIP – ប្រហែល ៣០០ដុល្លារ – IDR 4,250,000
លោក Erick Thohir បាននិយាយជាថ្មីម្តងទៀតថា៖ «យើងបម្រើបាល់ទាត់ឥណ្ឌូនេស៊ីក្នុងតម្លៃដ៏ល្អ នេះរួមបញ្ចូលពន្ធ និងតម្លៃសេវាផងដែរ»។