ads
ads
(Khmer) គ្រូបង្វឹកឥណ្ឌូណេស៊ីថា លេង​ជាមួយវៀតណាមពិបាកជាងលេងជាមួយថៃ ថៃប្រើចិត្តសាស្រ្តតែបន្តិចបែកហើយ
23-May-2023

(Khmer) លោក Indra Sjafri គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលបានឈ្នះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា បានទទួលស្គាល់ថា វៀតណាមជាក្រុមដែលពិបាកដោះស្រាយបំផុតក្នុងស៊ីហ្គេមកន្លងមក។

ឥណ្ឌូណេស៊ីដណ្តើមបានមេដាយមាសដោយជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងក្នុងរយៈពេល៣២ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុម “ជម្រើសជាតិថៃ” ដោយពិន្ទុ ៥-២ (២-២ ក្នុងរយៈពេល ៩០នាទី) កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅនេះ ក្លាយជាការប្រកួតដ៏ច្របូកច្របល់ ពេល​មាន​ជម្លោះ​រហូត​ដល់​បុគ្គលិកគ្រូ​បង្វឹកហើយកីឡាករមកពីក្រុមទាំងពីរត្រូវបានបណ្តេញចេញ មាន​កាត​លឿង​កាតក្រហមជាច្រើននាក់។

គ្រូបង្វឹកវ័យ 60 ឆ្នាំរូបនេះបានបង្ហើបតាមរយៈ Bola Sport ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ីថា៖ «ការជួបវៀតណាមត្រូវបានចាត់ទុកថាជាគូប្រកួតដ៏លំបាកបំផុតក្នុងការដោះស្រាយនៅក្នុងស៊ីហ្គេមឆ្នាំ 2023 កន្លងមក។ ចំពោះជំនួបជាមួយថៃ យើងស្គាល់ពួកគេច្បាស់។ យើងបានផ្តួលគាត់នៅឆ្នាំ 2019 ។ ពួកគេជាក្រុមខ្លាំង ពួកគេលេងយ៉ាងស្វាហាប់ យើងបាន​លេង​ចិត្តសាស្រ្តតែបន្តិច​ហើយ​ល្បិច​នេះវាដំណើការ»។

សម្រាប់ Indra Sjafri  ធ្លាប់​ដឹកនាំក្រុម​ឥណ្ឌូណេស៊ី​បាន​យក​ឈ្នះ​ថៃ ២-០ ក្នុង​ការ​ប្រកួត​បាល់​ទាត់​បុរស​ជុំ​ទី​១ SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន មុន​យក​ឈ្នះ​ថៃ​ម្ដង​ទៀត ៥-២ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ បាល់ទាត់​បុរស​ស៊ីហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ ខណៈ​ឥណ្ឌូនេស៊ី​ចាញ់​ថៃ​០-១​ក្នុង​ការ​ប្រកួត​បាល់ទាត់​បុរស​ស៊ីហ្គេម​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។កាលនោះលោក Shin Tae Young ដែលជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងដឹកនាំ U23 ឥណ្ឌូណេស៊ី។

ads
ads