ads
ads
(Khmer) ថៃច្រណែនកម្ពុជាយកកីឡាករចូលសញ្ជាតិមក​ប្រកួតយកមេដាយ ​ហើយឱ្យប្រាក់រង្វាន់ម្ចាស់មេដាយច្រើនជាងខ្លួន
10-May-2023

(Khmer) សារព័ត៏មានថៃ ដែលមានទំព័រហ្វេសបុកឈ្មោះថា MGR SPORT បាន​សរសេរថា ម្ចាស់​ផ្ទះកម្ពុជាចូលចិត្តយក​កីឡាករបរទេសនាំចូលមកពាក់អាវរបស់ខ្លួន​ហើយ ហើយ​សុខចិត្តចំណាយលុយជាច្រើនដល់ឱ្យអត្តពលិកដ៏ច្រើន។

កាសែតនេះថា« ម្ចាស់ផ្ទះស៊ីហ្គេមដូចកម្ពុជាចំណាយធំណាស់ ដឹកកីឡាករនាំចូលពីបរទេស ពាក់ឯកសណ្ឋានទង់ជាតិខ្មែរ ទៅប្រកួតស៊ីហ្គេម ជាម្ចាស់ផ្ទះដំបូងរបស់ប្រជាពលរដ្ឋខ្មែរ»។

កាសែតដដែលមានបន្តទៀតថា ៖«សម្រាប់ស៊ីហ្គេមលើកទី៣២ កម្ពុជាសុខចិត្តផ្ដល់ប្រាក់រង្វាន់ ដល់អត្តពលិកដែលមេដាយមាសទទួលបាន ៤០លានរៀល, មេដាយប្រាក់ទទួលបាន ៣០លានរៀល, និងមេដាយសំរឹទ្ធ ទទួលបាន ១៦លានរៀល។ បើ​ធៀប​នឹង​លុយ​របស់​ថៃ ចាត់​ទុក​ថា​ច្រើន​ជាង​ថៃ នេះ​បើ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់​មូលនិធិ​ជាតិ​អភិវឌ្ឍន៍​កីឡាថៃ​ដែល មេដាយមាសស៊ីហ្គេម ៣០ ម៉ឺនបាត (៣៦ម៉ឺនរៀល) មេដាយប្រាក់ ១៥ ម៉ឺនបាត(១៨លានរៀល) និងមេដាយសំរឹទ្ធ ៧៥ ០០០ បាត (៩លានរៀល)»។

ជាការ​ពិត! រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបាន១ម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)។

 

ads
ads