ads
ads
(Khmer) ជ័យជម្នះ៣លើកក្នុងស៊ីហ្គេមគួរឱ្យកត់សម្គាល់ និងអព្ភូតហេតុជាបន្តបន្ទាប់នៃបាល់ទះកម្ពុជា
08-May-2023

(Khmer) ចាប់ពីស៊ីហ្គេមឆ្នាំ 2019 នៅប្រទេសហ្វីលីពីនរហូត​ដល់ស៊ីហ្គេមក្នុងឆ្នាំ២០២៣​នៅ​ទឹក​ដីខ្លួនឯង បាល់ទះកម្ពុជាបានពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ភាពជោគជ័យរបស់ពួកគេកំពុងកើនឡើង។

បើ​យើងទុកចោលនូវភាពចម្រូងចម្រាសអំពីកីឡាផ្សេងៗនៅស៊ីហ្គេមលើកទី៣២ឱ្យ​នៅមួយឡែក វាយុត្តិធម៌ណាស់ដែលនិយាយថាបាល់ទះកម្ពុជាសមនឹងទទួលបានការទទួលស្គាល់ក្នុងតំបន់។ ការចាញ់ ០-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងថៃយប់មិញ ជាមួយនឹងការកែប្រែយុទ្ធសាស្ត្រសមហេតុផល និងការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជនម្ចាស់ផ្ទះកម្ពុជាបានបញ្ចប់ដោយការវាយបកយកជ័យជម្នះមកវិញដ៏អស្ចារ្យ។

មិន​ត្រឹម​តែ​ឈ្នះ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ពីរ​លើក​ជាប់​គ្នា​ជាមួយ​នឹង​ក្រុមជម្រើសជាតិ​ថៃ​ប៉ុណ្ណោះ​ទេ ជ័យជម្នះ​នេះ​ក៏​បាន​ជួយ​កម្ពុជា​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាអាស៊ីអាគ្នេយ៍ផង​ដែរ។

កីឡា​បាល់ទះ​កម្ពុជា​ក្នុងស៊ីហ្គេម​៣​លើក​ចុងក្រោយបន្តបន្ទាប់គ្នា បន្ត​បំបែក​ឯកទកម្មពី​មួយ​ទៅ​មួយ​ទៀត ចាប់តាំងពីឆ្នាំ 2019 នៅហ្វីលីពីន នៅពេលដែលពួកគេបានយកឈ្នះលើក្រុមវៀតណាមក្នុងលទ្ធផល 3-2 វាក៏ជាជ័យជម្នះលើកដំបូង នៃបាល់ទះបុរសកម្ពុជាលើវៀតណាម ទោះវាមិនបានជួយពួកគេឱ្យឆ្លងផុតវគ្គចែកពូលក៏ដោយ ប៉ុន្តែជាការសន្និដ្ឋានសម្រាប់សហព័ន្ធកម្ពុជាក្នុងការវិនិយោគខ្លាំងសម្រាប់ក្រុម។

៣ឆ្នាំក្រោយនៅទីក្រុង Quang Ninh ក្រុមបាល់ទះបុរសកម្ពុជានៅតែបន្តបង្កើតភាពអស្ចារ្យជាបន្តបន្ទាប់។ ពួក​គេ​បាន​យក​ឈ្នះ​ហ្វីលីពីន​ក្នុង​វគ្គ​ចែក​ពូល ​ដើម្បី​ចូល​រួម​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​មោទនភាព។ បើទោះជាចាញ់ឥណ្ឌូនេស៊ីដែលជាក្រុមខ្លាំងក៏ដោយ ក៏កម្ពុជានៅតែប្រកួតប្រកបដោយទំនុកចិត្ត និងយកឈ្នះថៃជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដោយនាំយកមេដាយសំរឹទ្ធស៊ីហ្គេមមកផ្ទះជាលើកដំបូង។

ជាភ័ស្តុតាងបង្ហាញថា ជ័យជម្នះ២លើកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ មិនមែនជាសំណាងនោះទេ កម្ពុជាបន្តយកឈ្នះហ្វីលីពីន ៣-០ ក្នុងវគ្គចែកពូល បន្តយកឈ្នះថៃ ៣-២ យ៉ាងរំភើយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបន្តជំពូកថ្មីក្នុងប្រវត្តិសាស្ត្របាល់ទះរបស់ពួកគេ។

ក្នុង​ស៊ីហ្គេម​៣​លើក​ជាប់​គ្នា កម្ពុជា​បាន​យក​ឈ្នះ​ប្រទេស​ដែល​គេ​ចាត់​ទុក​ថា​ជា​ក្រុម​យក្ស​ក្នុង​តំបន់​ដូច​ជា វៀតណាម ថៃ (២​ដង) ហ្វីលីពីន (២​ដង) គូប្រកួត​ដែល​នៅ​សល់​គឺ​មាន​តែ​ឥណ្ឌូនេស៊ី​ជា​ក្រុមមួយដែល​ពួក​គេ​មិនទាន់បានឈ្នះ ទោះបីជាជួបបាន២​ដង​ហើយ​ក៏ដោយ។

ក្នុងវគ្គចែកពូលនៅឆ្នាំ២០២៣នេះ ពួកគេបានចាញ់ 0-3 ហើយការប្រកួតចុងក្រោយធ្វើឡើងនៅម៉ោង 19:30 យប់នេះ ប្រហែលជាមិនផ្លាស់ប្តូរលទ្ធផលនោះទេ ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន កម្ពុជាអាចធ្វើឲ្យអ្វីៗកើតឡើងនៅថ្ងៃអនាគត។

លោកប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់នៅក្នុងកាសែតខ្មែរថាមស៍ថា៖ «ប្រជាជនកម្ពុជាស្រឡាញ់បាល់ទះ យើងលេងបាល់ទះគ្រប់ទីកន្លែង ពីទីក្រុងដល់ជនបទដាច់ស្រយាលបំផុត យើងមានកីឡាករសក្តានុពលជាច្រើន គ្រាន់តែវិនិយោគច្រើនជាងនេះយើងនឹងទទួលបានជោគជ័យ»។ 

មិនថាលទ្ធផលចុងក្រោយយប់នេះម៉ោង 19:30 នាទី 8/5 ទេ កម្ពុជាប្រាកដជាប្តូរពណ៌មេដាយហើយ ប្រាកដណាស់យើងមិនអាចមើលស្រាលគូប្រកួតនេះបានឡើយ។

ads
ads