ads
ads
(Khmer) អត្តពលិក Jiu-jitsu ថៃពីររូបស្រឡាំងកាំង​និងមិនពេញចិត្ត បន្ទាប់ពី​ចាញ់​មេដាយមាស​ឱ្យផ្ទះម្ចាស់កម្ពុជា
04-May-2023

(Khmer) Nawin Korkaew និង Panuwat Deeyatam ជា​កីឡាករ​ Jiu-jitsu ថៃ​វ័យក្មេង​ពីរ​នាក់​ដែលជាម្ចាស់ជើងឯកអាស៊ីកាលឆ្នាំមុន បានចាញ់ពិន្ទុក្នុងការប្រកួតចុងក្រោយជាមួយ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ ខណៈដែលកម្ពុជាបានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

Nawin Korkaew និង Panuwat Deeyatam ជា​កីឡាករ​ Jiu-jitsu ថៃ

Nawin Korkaew និង Panuwat Deeyatam ជា​កីឡាករ​ Jiu-jitsu ថៃ

ការ​ឈ្នះនេះធ្វើឱ្យ​ដៃគូ​វ័យ​Jiu-jitsu  ក្មេង​ថៃ​ដណ្ដើមបាន​ត្រឹមតែ​មេដាយប្រាក់​ប៉ុណ្ណោះ ហើយក្រោយ​ចប់​ការប្រកួត កីឡាករ​ស្រក់​ទឹកភ្នែក​ពីលើ​ឆាកមើលអត្តពលិកកម្ពុជាឈ្នះមេដាយមាសនៅនឹង​មុខរបស់ខ្លួន។

ក្រោយ​ពី​ការ​ប្រកួត​នេះ Navin Kokaew បាន​និយាយ​ថា៖ «ការ​ប្រកួត​នេះ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ហើយ។ គ្មានអ្វីខុសទេ ទីបំផុតវាអាស្រ័យលើចៅក្រមដែលផ្តល់ពិន្ទុ។ លើក​នេះ​បើ​ទោះ​ជា​លើក​ទី​១​របស់​ដៃ​គូ​យើង​ចូល​រួម​ស៊ីហ្គេម​ក៏​ដោយ។ ប៉ុន្តែ​ដាក់​សង្ឃឹម​ខ្ពស់​ព្រោះ​ខ្ញុំ​ហាត់សមខ្លាំងណាស់ ​ហើយ​បន្ទាប់​ពី​ផ្គូផ្គង​ជាមួយ​គ្នា​និង​បាន​ឈ្នះពួកគេក្នុងជើងឯក​អាស៊ី​លើក​មុន​»។

 កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ 🥇

កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ 🥇

Panuwat Deiyatam បាននិយាយទាំងទឹកភ្នែកថា៖ «អត្តពលិកដែលចូលរួមប្រកួត យើងស្គាល់ថ្វីដៃទាំងអស់ ព្រោះយើងបានជួបពួកគេទាំងអស់ រួម​ទាំង​អត្តពលិក​របស់​ម្ចាស់​ផ្ទះ​កម្ពុជា​ យើង​ទើប​តែ​ជួប​ក្នុង​ការ​ប្រកួត​ជើង​ឯក​អាស៊ី​លើក​ចុង​ក្រោយ​ដែល​យើង​ឈ្នះ​រាល់​ដង»។

 

«ដោយផ្ទាល់ខ្ញុំគិតថាវាមិនយុត្តិធម៌ទេ។ ការវិនិច្ឆ័យដោយអយុត្តិធម៌នឹងធ្វើឱ្យអត្តពលិកខកចិត្ត។ យើង​បាន​រៀបចំ​ជា​យូរ​មក​ហើយ។ អត់បានទៅផ្ទះ អត់បានទៅជួបម្តាយ អត់បានជួបអ្នកណាទេ ខ្ញុំបារម្ភខ្លាំងណាស់ ដែលចាញ់ម្ចាស់ផ្ទះលើកនេះ។ យើងត្រូវតែទៅលើកក្រោយ អ្នកនឹងឃើញខ្ញុំនៅស៊ីហ្គេម»។

ads
ads