ads
ads
Kj
02-May-2023

(Khmer) ក្នុងសន្និសីតកាសែត​មុន​ការ​ប្រកួតព្រឹក​នេះ គ្រូបង្វឹកក្រុមជម្រើសជាតិ​នារីឡាវលោក Mohammad Herman B Zailani បាន​និយាយថា ប្រសិនបើ​កម្ពុជាចាញ់ឡាវក្នុង​ការ​ប្រកួតបើក​ឆាក​វិញ្ញាសាបាល់ទាត់​នារីក្នុងពូល B ស្អែកនេះ ការហ្វឹកហាត់​នៅ​ចិន​៦​ខែរបស់កម្ពុជានឹងមានបញ្ហាជាក់ជាមិន​ខាន។

លោក​បាន​និយាយថា៖« ក្នុង​នាមជាគ្រូបង្គោលជម្រើសជាតិឡាវ ខ្ញុំពិតប្រាកដជារីករាយដែល​បាន​ដឹកនាំក្រុមចូលរួមក្នុងការ​ប្រកួត​នៅព្រឹត្តិការណ៍មួយនេះ។ ក្រុមរបស់​យើង​បានត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​មួយនេះ»។

«យើង​គោរព​ក្រុម​ផ្សេងៗក្នុងពូលជាមួយគ្នានេះដែរ ហើយខ្ញុំសម្លឹងឃើញ​ថា​ក្រុមកម្ពុជា​បាន​រៀបចំខ្លួនបាន​យ៉ាង​ល្អក្នុងការ​ប្រកួតនេះ​ ដោយ​មាន​ការ​បោះជុំរំហ្វឹកហាត់យ៉ាង​យូរ! តែយ៉ាងណា! ខ្ញុំសង្ឃឹម​ថា​ក្រុមរបស់​យើងនឹង​ធ្វើបាន​ល្អ»។

ក្រុមបាល់ទាត់នារីឡាវ បានចេញដំណើរទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីធ្វើការបោះជំរុំហ្វឹកហាត់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៤-២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ គ្រូបង្វឹកក្រុមលោក Mohammad Herman B Zailani មកពីប្រទេសសិង្ហបុរី រួមជាមួយនឹងកីឡាករ២៣នាក់ នឹងចូលរួមក្នុងការហ្វឹកហាត់នេះ។

ការ​ប្រកួតដំបូងក្នុងពូល B ជំនួប​ក្រុមជម្រើសជាតិ​នារី​កម្ពុជា​និង​នារី​ឡាវ​នឹង​ចាប់​ផ្ដើម​នៅម៉ោង ៧​និង០០នាទី​យប់​ថ្ងៃទី០៣​ខែឧសភាឆ្នាំ២០២៣​នៅ​កីឡដ្ឋាន ស្មាត អរ អេស អិន ខណៈដែល​ជម្រើសជាតិ​នារី​ថៃ​នឹង​ត្រូវ​ជួបក្រុមជម្រើសជាតិ​នារីសិង្ហបុរីនៅម៉ោង ៤​និង​០០នាទីល្ងាច៕

 

ads
ads