(Khmer) ស្ថានភាពរបស់អត្តពលិកទីម័រឡេស្តេក្នុងមុនពេលហោះមកស៊ីហ្គេមនៅកម្ពុជា(មុនពេល) ត្រូវបានសារព័ត៌មាន Tatoli បង្ហើបថា អត្តពលិករបស់ពួកគេត្រូវសន្សំសំចៃថវិកា។ តាមរូបភាពអាហារ គេញ៉ាំតែមាន់ដុត ត្រសក់ ស៊ុតចៀន ឬអាហារថោកៗតែប៉ុណ្ណោះ។
ម្យ៉ាងទៀតការទៅប្រកួតកីឡានៅស្រុកខ្មែរ ពួកគេសប្បាយចិត្តដែលសន្សំការចំណាយបានច្រើន។ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលគឺត្រឹមតែ 18 ដុល្លារអាមេរិកក្នុងមួយម្នាក់ ឬប្រហែល ៧៤០០០រៀលពេញមួយព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើតបានចំណាយលុយ ២០ម៉ឺនដុល្លារសម្រាប់ធ្វើការបោះជុំរំហ្វឹកហាត់និងសម្រាប់ការប្រកួតក្នុងស៊ីហ្គេមទាំងមូល។
ប្រភពជាច្រើនបានឱ្យដឹងថា ថវិកាហិរញ្ញវត្ថុរបស់អត្តពលិកមកពីទីម័រគឺតឹងរ៉ឹងណាស់។ ពួកគេខ្លះត្រូវដកខ្លួនចេញព្រោះគ្មានលុយប្រកួត។ ពួកគេខ្លះត្រូវជួយរដ្ឋចំណាយលើផ្នែកនេះទៅវិញ។ នេះជារឿងគួរឲ្យអាណិត ប៉ុន្តែដើម្បីជាតិពួកយើងសរសើរការខិតខំប្រឹងប្រែងរបស់ពួកគេ។ មុនមកកម្ពុជាក្រុមជម្រើសជាតិទីម័រ U22 បានទៅហ្វឹកហាត់នៅថៃដោយបោះជុំរំហ្វឹកហាត់និងលេងមិត្តភាពជាមួយក្រុមបាល់ទាត់ក្នុងប្រទេសថៃ។
ក្រុមជម្រើសជាតិទីម័រខាងកើតនឹងត្រូវជួបជាមួយកម្ពុជាក្នុងការប្រកួតបើកឆាកស៊ីហ្គេមក្នុងពូល A វិញ្ញាសាបាលទាត់បុរសនៅពហុកីឡដ្ឋានជាតិវេលាម៉ោង៧និង០០នាទី៕