(Khmer) Fabrizio Romano រាយការណ៍ថា Marseille នឹងមិនទទួលយកជម្រើសក្នុងការចុះហត្ថលេខាលើ Eric Bailly ជាអចិន្ត្រៃយ៍ បន្ទាប់ពីការខ្ចីជើងរបស់គាត់នោះទេ។
ជាលទ្ធផល Bailly នឹងត្រលប់ទៅ Manchester United វិញនៅរដូវក្តៅនេះដោយបានចំណាយពេញមយយរដូវកាល 2022/23 ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ Bailly លេងបានតែ 19 ដងប៉ុណ្ណោះក្នុងការប្រកួតសម្រាប់ក្រុម Ligue 1 តែមិនបានបង្ហាញខ្លួនឱ្យល្អនោះទេ។
United ក៏មិនត្រូវបានរំពឹងទុកថានឹងរក្សាខ្សែការពារកណ្តាលសញ្ជាតិកូតឌីវ័ររូបនេះផងដែរ។ យោងទៅតាម Romano បិសាចក្រហមបានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញ។
នៅពេលដែល Bailly ត្រូវដាក់ក្នុងបញ្ជីសម្រាប់ការផ្ទេរដែលអាចធ្វើទៅបាននៅរដូវក្តៅនេះ វានឹងអាស្រ័យលើក្លិបដែលមានសក្ដានុពលចង់បាន និងការចចារតម្លៃខ្លួន។