(Khmer) ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំនឹងទៅធ្វើការបោះជុំរំហ្វឹកហាត់លើកចុងក្រោយនៅប្រទេសថៃម្ដងទៀត ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២៣ ខាងមុខសម្រាប់ត្រៀមព្រឹត្តិការណ៏កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្រុមគោព្រៃវ័យជំទង់កម្ពុជាធ្លាប់បានទៅបោះជុំរំហ្វឹកហាត់នៅកោះសាមុយប្រទេសថៃរួចម្ដងមកហើយ កាលពីខែមុនដែលនោះជាការបោះជុំរំលើកទី១ មុនពេលប្រកួតពានរង្វាន់ Merlion Cup 2023 ហើយកម្ពុជា U22 បានចំណាត់ថ្នាក់លេខ៣។ គោលបំណងរបស់U22 កម្ពុជាការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលធ្វើឡើងក្នុងទឹកដីរបស់ខ្លួន។ កម្ពុជាមានឱកាសក្នុងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដងគត់គឺកាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក Felix Dalmas។
ដោយឡែកក្រុមនារីជម្រើសជាតិកម្ពុជានឹងត្រឡប់ពីការបោះជម្រុំហ្វឹកហាត់រយៈពេលវែងពីប្រទេសចិននាថ្ងៃទី ២៤ ខែមេសាខាងមុខដូចគ្នា សម្រាប់ត្រៀមខ្លួនទទួលក្រុមនារីជម្រើសជាតិឡាវ នាថ្ងៃទី ០៣ ខែឧសភា ដែលជាជំនួបបើកឆាកវិញ្ញាសារបាល់ទាត់នារី ៕
( ? FFC )