(Khmer) គ្មានកានរណាអាចបដិសេធបានទេនៅពេលដែលថាប្រធានក្លឹប Buriram United លោក Newin Chidchob មានបំណងចង់ធ្វើអ្វីគ្រប់យ៉ាងដែលគាត់មានឱ្យ ខ្សែប្រយុទ្ធ Suphanat Mueanta ទៅកាន់ទ្វីបអឺរ៉ុបនៅរដូវក្តៅនេះ។
កីលាករវ័យវ័យ 20 ឆ្នាំរូបនេះគ្រោងនឹងទៅលេងនៅទ្វីបអឺរ៉ុបនៅរដូវក្តៅនេះ ដែលវាមានន័យថាគាត់បោះបង់ចោលសិទ្ធិសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងព្រឹត្តិការណ៍ SEA Games 2023។ លោក Issara Sritaro គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 ថៃបានបង្ហើបប្រាប់ Main Stand ថា Suphanat ទំនងជាមិនមានវត្តមានសម្រាប់ក្រុមដំរីសវ័យក្មេងនៅកម្ពុជាក្នុងខែឧសភានេះទេ។
Issara បាននិយាយថា៖ «ខ្ញុំចង់ធ្វើការជាមួយ Suphanat Mueanta ម្តងទៀតសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ 2023 នាពេលខាងមុខ។ប៉ុន្តែ លោក Newin Chidchob បានឆ្លើយតបថា គាត់នឹងទៅអឺរ៉ុបក្នុងអំឡុងពេលនោះ»។
«គាត់ (Newin) មិនបានប្រាប់ខ្ញុំពីព័ត៌មានលម្អិតទាំងអស់ទេ ប៉ុន្តែខ្ញុំសង្ឃឹមថា Suphanat នឹងមានវត្តមានក្នុងការប្រកួតជុំបន្តបន្ទាប់»។
Suphanat ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិថៃស៊ីហ្គេមតែម្ដងគត់នោះគឺនៅក្នុងឆ្នាំ 2019 ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Akira Nishino ។
ពេលនោះ U22 ថៃបានបរាជ័យក្នុងការឆ្លងផុតជុំទីមួយ ខណៈដែលវៀតណាមបានទម្លាក់ពួកគេចេញនៅថ្ងៃចុងក្រោយ។
ទន្ទឹមនឹងនេះ នៅក្នុងយុទ្ធនាការឆ្នាំ 2023 ថៃស្ថិតក្នុងពូលជាមួយនឹងក្រុមការពារតំណែងជើងឯកវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ការប្រកួតបាល់ទាត់បុរសនឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែមេសា ហើយដំណើរការរហូតដល់ថ្ងៃទី 16 ឧសភា។