ads
ads
(Khmer) បាល់ទាត់​ថៃ៖ ក្លិបឆុនបូរី​នឹង​ឈប់​ចុះកុងត្រាយក​កីឡាករកូតាអាស៊ាន ហើយ​ប្រើប្រាស់​កីឡាករ​បរទេសតែ៣​នាក់
03-April-2023

(Khmer) យុវជនថ្នាលរបស់​ក្លិប Chonburi FC Academy ត្រូវបានទទួលស្គាល់ដោយ AFC ថាជាក្លិប​អភិវឌ្ឈន័យុវជនកម្រិតខ្ពស់បំផុត AFC Elite Youth Scheme 2 star (Advanced Level) ដំបូងគេក្នុងប្រទេសថៃ ខណៈដែល​ពួកគេ​ខ្លួនឯង​អាច​បន្ត​បង្កើត​យុវជន​ឱ្យ​លេង​ក្នុង​ក្រុម​ឈុតធំ​បាន​ផងដែរ​។

ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ក្នុងរដូវកាល 2023/24 “ក្រុមឆ្លាមសមុទ្រមួយនេះ” នឹងមិននាំយកកីឡាករអាស៊ានមកលេងជាមួយក្រុមឡើយ ហើយចង់កាត់បន្ថយទំហំកីឡាករបរទេសមកត្រឹម៣នាក់ ទោះបីជាពួក​គេ​មាន​កូតាកីឡាករទទួលបាន៥នាក់ក៏​ដោយ។ ក្នុងចំណោម​៣​នាក់​នេះ​ពួក​គេ​នឹង​យកកូតាកីឡាករអាស៊ីត្រឹម១នាក់ប៉ុណ្ណោះ ដើម្បីផ្តល់ឱកាសឱ្យកីឡាករយុវជនរបស់ក្លឹបបានចូលលេងឲ្យក្រុមឈុតធំ។

Chonburi FC Academy បានផលិតកីឡាករធំៗជាច្រើនរួមមាន Kritsada Kaman, Saharat Sontisawat, Sittichoke Phaso ដែល​កំពុង​លេង​នៅ​ក្លិប​រួម​ទាំងកីឡាករដែល​ផ្ទេរទៅ​លេង​នៅ​ក្លិបផ្សេងដូចជា Worachit Kanitsribamphen មុនពេលកីឡាករ Chatmongkol Ruangthanaroj, Songchai Thongcham, Pitak Pimpae, Bukhari Lemdee និង Channarong Promsrikaew ដែល​ចាកចេញ​ដោយ​ខ្ចីជើង។

នៅរដូវកាលក្រោយ កីឡាករ​ខ្ចីជើង​ទាំងនេះដែល​ភាគច្រើន​លេង​នៅក្លិប Samut Prakan ក្នុង Thai League 2 នឹង​ត្រឡប់​មក​វិញ ហើយពួក​គេនឹងមិនបន្តកុងត្រារបស់ Faiq Jefri Bolkiah នោះទេ៕

ads
ads