(Khmer) ការប្រកួតបាល់ទាត់មួយត្រូវបានគេសន្មត់ថាជាការប្រកួតមិត្តភាពរវាង Bournemouth និង Garuda Select (ក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ី) បានក្លាយជាសង្វៀនប្រដាល់លើវាលស្មៅ។
Garuda Select ដែលជាក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលដឹកនាំដោយអតីតកីឡាករ Chelsea លោក Dennis Wise រួមជាមួយអតីតខ្សែការពារ Nottingham Forest លោក Des Walker រួមមានក្រុមអ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានសម្តែងក្នុងភាពយន្តឯកសារកីឡាមួយដែលមានឈ្មោះថា “Dream Chasers: Garuda Select” ។
ការប្រកួតរវាងយុវជន Garudas និង Bournemouth គឺដូចជាការប្រកួតមិត្តភាពធម្មតាដែរ មុនពេលមានកំហឹងផ្ទុះឡើងនៅនាទីទី៧២។ កីឡាករលេខ ៨ និង ១៨ របស់ក្រុមឥណ្ឌូណេស៊ីបានរុញកីឡាករលេខ៩របស់ Bournemouth ដោយកំហឹងឱ្យដួលហើយភាពវឹកវរក៏បានកើតឡើង។ ចំណុចនេះបានត្រជាក់បន្តិចក្រោយមានការដោះស្រាយពីអាជ្ញាកណ្ដាល។
ក្នុងម៉ោងបន្ថែមមានរបួស កីឡាករក្រុម Garuda Select លេខ 26 បានព្យាយាមឈូសបើកបាតជើងពីរដ៏កាចសាហាវលើកីឡាករ Bournemouth ។ កីឡាករទាំងពីរបានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ខណៈដែលគ្រូបង្វឹក និងអាជ្ញាកណ្ដាលចូលទៅជួយអន្តរាគមន៍។
Bournemouth v Indonesian academy Guarda Select KICKED OFF! ??
— Barstool Football (@StoolFootball) March 31, 2023
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 2-0 ដែលក្រុម Garuda Select ជាអ្នកឈ្នះ ប៉ុន្តែការខូចខាតត្រូវបានកើតឡើងនៅពេលដែល វីដេអូនៃការប្រកួតបានរីករាលដាលដោយសារហេតុផលខុសទំនង។