(Khmer) Alejandro Garnacho ប្រហែលជាបានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ Man United នៅរដូវកាលនេះ។ ខ្សែបម្រើស្លាបសញ្ជតិអាហ្សង់ទីនបានអវត្តមានចាប់តាំងពីរបួសកជើងទល់នឹង Southampton កាលពីដើមខែមីនា។
ទោះជាយ៉ាងណាក៏ដោយ United អាចនឹងបាត់បង់ Garnacho ទៅឱ្យជម្រើសជាតិអាហ្សង់ទីន ប្រសិនបើពួកគេទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup U-20 នៅរដូវក្តៅនេះ។ តាមពិតទៅ! ក្រុមជម្រើសជាតិ U-20 អាហ្សង់ទីនមិនមានកៅអីលេងក្នុងជុំផ្ដាច់ព្រ័ត្រនេះទេ។
ដើមឡើយប្រទេសឥណ្ឌូណេស៊ីត្រូវបានគេសន្មត់ថាធ្វើជាម្ចាស់ផ្ទះការប្រកួត ប៉ុន្តែ FIFA បានបញ្ជាក់ថានឹងមានការផ្លាស់ប្តូរម្ចាស់ផ្ទះ បន្ទាប់ពីកោះបាលីបដិសេធមិនស្វាគមន៍ក្រុមអ៊ីស្រាអែល។ ម្ចាស់ផ្ទះថ្មីនឹងត្រូវបានជ្រើសរើសក្នុងពេលឆាប់ៗនេះ ហើយរបាយការណ៍បានបង្ហាញថា អាហ្សង់ទីន គឺជាប្រទេសតែមួយគត់ដែលបានដាក់សំណើដេញថ្លៃ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ «មានប្រទេសផ្សេងទៀតដែលបានប្រកាសចំណាប់អារម្មណ៍ផងដែរ ប៉ុន្តែក្នុងនាមជាបេក្ខភាព ជាមួយនឹងការធានារបស់រដ្ឋាភិបាល និងព័ត៌មានលម្អិតផ្សេងទៀត អាហ្សង់ទីនគឺជាប្រទេសដំបូង ហើយយើងនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលពីរឬបីថ្ងៃខាងមុខ»។
ប្រសិនបើអាហ្សង់ទីនទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នោះក្រុម U20 របស់ពួកគេក៏នឹងត្រូវបានរំពឹងថានឹងត្រូវបានដាក់ឱ្យចូលការប្រកួតឡើងវិញ ហើយវាអាចមានផលប៉ះពាល់ដល់ក្រុម United ។
អាហ្សង់ទីនទំនងជានឹងកោះហៅ Garnacho សម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែឧសភា ហើយច្បាប់របស់ FIFA នឹងបញ្ជាឱ្យ Man United ដោះលែងគាត់ទៅលេងនៅជម្រើសជាតិ ដោយសារតែក្លឹបមិនអាចបដិសេធការហៅសម្រាប់ការប្រកួតសំខាន់ៗដូចជា World Cup ជាដើម។
Garnacho បានបង្ហាញទម្រង់លេងឱ្យ Man Utd ក្នុងរដូវកាលនេះ ដោយរកបាន 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងនៅគ្រប់ការប្រកួតទាំងអស់។