(Khmer) Marcus Rashford បានច្រានចោលរបាយការណ៍មួយដែលអះអាងថាគាត់ចង់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។
Man United កំពុងបន្តព្យាយាមយល់ព្រមលើកិច្ចសន្យាថ្មីជាមួយទាំង David de Gea និង Rashford ទោះបីជាស្ថានភាពកម្មសិទ្ធិអំពីម្ចាស់ថ្មីមិនច្បាស់លាស់ក៏ដោយ។ ឆ្លើយតបទៅនឹងសារ tweet អំពីរឿងនេះ គាត់បាននិយាយថា៖
«ជាដំបូង! វាជារឿងមិនសមហេតុសមផលទាំងស្រុង។ ក្លឹបនិងខ្ញុំ មានការគោរពគ្នាទៅវិញទៅមក ហើយនោះជាអ្វីដែលយើងមាន។ ពេលនេះខ្ញុំផ្ដោតអារម្មណ៍លើការរកគ្រាប់បាល់ ឈ្នះការប្រកួត និងការឈ្នះពានរង្វាន់»។
របាយការណ៍មួយបានអះអាងថា Rashford ចង់ក្លាយជាតារាដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ជាមួយនឹងកិច្ចសន្យាថ្មីដែលមានតម្លៃជាង 500,000 ផោនក្នុងមួយសប្តាហ៍។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេសនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ។