(Khmer) ការប្រកួតពានរង្វាន់សម្ដេច ហ៊ុនសែន លើកទី១៧ ឆ្នាំ២០២៣-២០២៤នឹងចាប់ផ្ដើមពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣តទៅដោយចាប់ផ្ដើមក្នុងវគ្គជម្រុះក្នុងពូលថ្នាក់ខេត្ត ខណៈដែលប្រាក់រង្វាន់សម្រាប់ឆ្នាំនេះមានការកើនឡើងលើសពីឆ្នាំមុន។
តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន ប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីនានា ក្នុងការប្រកួតថ្នាក់ខេត្តនិងថ្នាក់ជាតិមានដូចតទៅ៖
ក្រុមជើងឯកថ្នាក់ជាតិ៖ ១៥០លានរៀល
ក្រុមជើងឯករង៖ ១០០លានរៀល
ក្រុមចំណាត់លេខ៣៖ ៧០លានរៀល
ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្ដាលល្អ៖៨លានរៀល
ប្រាក់រង្វាន់ក្រុម FAIR PLAY៖១០លានរៀល
ប្រាក់រង្វាន់កីឡាករទាត់ចូលច្រើនជាងគេ៖៥លានរៀល
ប្រាក់រង្វាន់អ្នកចាំទីល្អជាងគេ៖ ៥លានរៀល
ប្រាក់រង្វាន់គ្រូល្អជាងគេ ៥លានរៀល
ប្រាក់រង្វាន់កីឡាករល្អជាងគេ៖ ៥លានរៀល
ថ្នាក់ខេត្ត៖
ក្រុមជើងឯកជាតិ៖ ២០លានរៀល
ក្រុមជើងឯករង៖ ១០លានរៀល
ក្រុមចំណាត់លេខ៣៖ ៨លានរៀល
ប្រាក់រង្វាន់កីឡាករទាត់ចូលច្រើនជាងគេ៖២លានរៀល
ប្រាក់រង្វាន់អ្នកចាំទីល្អជាងគេ៖ ២លានរៀល
ប្រាក់រង្វាន់កីឡាករល្អជាងគេ៖ ២លានរៀល
សរុបសម្រាប់ការចំណាយក្នុងពានរង្វាន់ក្នុងរដូវកាលថ្មីនេះគឺអស់៤០២,០០០,០០០រៀល ច្រើនជាងឆ្នាំមុនដែលពានរង្វាន់សម្ដេចហ៊ុន សែនចំណាយលើការសរុបប្រាក់រង្វាន់ទាំងអស់ អស់ ២៥១, ០០០,០០០រៀល។
សម្រាប់ឆ្នាំ២០២៣នេះដែលក្រុមនីមួយៗដែលលេងការប្រកួតនឹងទទួលបានប្រាក់ឧបត្ថម្ភ ២៤០០០០០រៀលក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហើយក្រុមភ្ញៀវទទួលបាន២២០០០០០រៀលផងដែរ។