ads
ads
(Khmer) La Liga លុប Gavi ចេញពីគេហទំព័ររបស់ខ្លួន៖ តើវាមានន័យយ៉ាងណាសម្រាប់ Barca?
25-March-2023

(Khmer) កីឡាករ​វ័យ 18 ឆ្នាំរូប​នេះលែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ក្រុមឈុតធំរបស់ Barcelona ទៀត​ហើយ។

កីឡាកររូបនេះបានទម្លាក់មកវិញក្រោមកិច្ចសន្យាចាស់របស់គាត់ក្នុងនាមជាកីឡាករយុវជនរបស់ FC Barcelona ដែលមានកុងត្រាផុតកំណត់នៅឆ្នាំ 2024។ នេះ​មាន័យថា​គាត់​ជា​កីឡាករ​គ្មានក្លិប​លេង (Free Agent) ហើយ​ត្រឡប់​ទៅពាក់អាវ​លេខ៣០កាលពីមុន​វិញ។

Barca នឹងព្យាយាមចុះឈ្មោះខ្សែបម្រើរូប​នេះមក​លេង​នៅ​ក្នុង​ក្រុមឈុតធំម្តងទៀតនៅរដូវក្តៅក្រោយ។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ទំនង​ជា​ត្រូវ​បញ្ចុះ​ថ្លៃ​ឈ្នួលកីឡាករជាច្រើននាក់​មុន​សិន មុន​ពេល​អាច​ចុះកុងត្រាឱ្យ​គាត់។ រឿង​ដែល​កើត​ឡើង​ចំពោះ GAVI ក្នុងពេល​នេះ​ជា​មេរៀន​សម្រាប់ FC Barcelona ហើយ។

Gavi បានចុះកុងត្រាថ្មីជាមួយ Barça កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែវាមិនត្រូវបានចុះឈ្មោះនៅពេលនោះទេ ដោយសារតែបញ្ហា Financial Fair Play។

ads
ads