ads
ads
(Khmer) តើក្លិបមួយណានៅ Premier League ប​ង់លុយពិន័យច្រើនជាងគេសម្រាប់ការបំពានអាជ្ញាកណ្តាល?
23-March-2023

(Khmer) ក្លឹប PREMIER LEAGUE និង EFL បានពិន័យជាប្រាក់សរុបចំនួន 1.3 លានផោនក្នុងរដូវកាលនេះសម្រាប់អាកប្បកិរិយាបំពាន និងឈ្លានពានលើអាជ្ញាកណ្ដាល។

ថ្ងៃនេះ SunSport បង្ហាញពីចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលដែលប្រមូលបានដោយសមាគមកីឡាបាល់ទាត់អង៉គ្លេសនៅពេលដាក់ពិន័យកីឡាករ និងអ្នកចាត់ការដែលមានសម្ដី និង​កាយវិការមិនល្អដាក់មន្រ្តីការ​ប្រកួត។ ក្លិបបាល់ទាត់ 54 ក្នុងចំណោម 92 ក្នុងក្របខ័ណ្ឌលីគបាល់តាត់ងង់គ្លេសត្រូវបានពិន័យ។

Arsenal បានចំណាយប្រាក់ដ៏ធំបំផុតនៅក្នុង PL រដូវកាលនេះជាមួយនឹងការផាកពិន័យសរុបចំនួន 185,000 ផោន ខណៈដែល Manchester United និង Everton ស្ថិតក្នុងចំណាត់​ថ្នាក់លេខ២​និងលេខ៣។

មានក្លឹប PL ចំនួនប្រាំប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនល្អនៅលើទីលាន។​​ FA បានចេញការផាកពិន័យច្រើនជាង 100 ករណីដល់ក្លឹប PL និង EFL ដែលសរុបជាទឹកប្រាក់គួរឱ្យកត់សម្គាល់ចំនួន 1,279,375 ផោន។

ក្នុងចំណោមក្លឹប Premier League ចំនួន 20 ក្លឹបមិនតិចជាង 15 បានអស់លុយចូលក្នុងកាបូបរបស់ FA ដោយមានការផាកពិន័យសរុបចំនួន 932,500 ផោន។ ក្រុមកំពូល​តារាង​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ Arsenal ដោយ​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន 185,000 ផោន​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​បួន​ផ្សេង​គ្នា​ពី “ការ​មិនអាច​គ្រប់​គ្រង” កីឡាករ​របស់​ពួកគេ។

ការផាកពិន័យដ៏ធំបំផុតរហូតមកដល់ពេលនេះនៅរដូវកាលនេះគឺ £75,000 ដែលកើតឡើងដោយ Manchester City សម្រាប់អាកប្បកិរិយារបស់ពួកគេក្នុងការប៉ះទង្គិចគ្នានៅ Emirates កាលពីខែមុន។ ហើយរួមជាមួយ Arsenal, United និង Everton ត្រូវបានពិន័យលើសពី 100,000 ផោនសម្រាប់ការបំពានច្បាប់ជាច្រើន។

Man Utd boss Erik ten Hag slams FA as club charged with failing to control players after furious ref rant vs Newcastle | The Sun

នេះ​គឺជា​កង្វល់​របស់ FA អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ពីមួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ដែល​មន្ត្រី​ជាន់​ខ្ពស់​នៅ Wembley ថ្មីៗ​នេះ​បាន​សរសេរ​ទៅកាន់​ក្លឹប​ទាំងអស់ “រំលឹក​ពួកគេ​ពី​ទំនួលខុសត្រូវ​របស់ពួកគេ” ជុំវិញ​អាកប្បកិរិយា​របស់​កីឡាករ និង​បុគ្គលិក​គ្រូបង្វឹក។ ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ SunSport អ្នកនាំពាក្យរបស់ FA បាននិយាយថា៖«អាជ្ញាកណ្តាល និងមន្ត្រីការប្រកួតដើរតួយ៉ាងសំខាន់នៅក្នុងកីឡាជាតិរបស់យើង។ រាល់អាកប្បកិរិយាមិនសមរម្យចំពោះពួកគេ គឺមិនអាចទទួលយកបានទាំងស្រុង»។

«កីឡាករ គ្រូបង្វឹក បុគ្គលិកគាំទ្រ និងមន្ត្រីក្លឹបមានទំនួលខុសត្រូវក្នុងការគោរពចំពោះពួកគេ ហើយនឹងចាត់វិធានការប្រឆាំងនឹងនរណាម្នាក់ដែលពាក់ព័ន្ធនឹងកីឡាបាល់ទាត់អង់គ្លេស ដែលមានភ័ស្តុតាងបង្ហាញថា ពួកគេមិនបានបំពេញតាមស្តង់ដារនោះ»។

ads
ads