(Khmer) ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ ២២ឆ្នាំ ត្រៀមនឹងធ្វើការប្រកួតពានរង្វាន់ MERLION CUP 2023 ដែលប្រទេសសឹង្ហបុរី ទទួលធ្វើជាម្ចាស់ផ្ទះ។ កាលពីល្ងាចថ្ងៃទី២១ ជាការហ្វឹកហាត់ថ្ងៃដំបូងលើទឹកដីសឹង្ហបុរី របស់ក្រុមជម្រេីសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ទល់នឹងក្រុមម៉ាឡេស៊ី U22 នៅថ្ងៃទី២៤ ខាងមុខនេះ។
ក្រោយពីបានឃើញរូបភាពការហ្វឹកហាត់ មានមតិជាច្រើនបានបង្ហាញពីក្តីបារម្ភពីអ្នកគាំទ្រកម្ពុជា គឺប្រភេទស្មៅសប្បិនិមិ្មតនៅក្នុងកីឡដ្ឋាន Jalan Besar តែម្តង ដែលវាអាចនឹងមានបញ្ហាប្រឈមជាច្រើនទៅលើកីឡាកររបស់យើង ដែលកំពុងត្រៀមខ្លួនយ៉ាងម៉ឺងមាត់ សម្រាប់ព្រឹត្តិការណ៏កីឡាអាស៊ានលើកទី៣២ (Seagame2023) នៅដើមខែឧសភា ខាងមុខនេះ។
កាលពីចុងខែធ្នូ ឆ្នាំ២០២២ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo ធ្លាប់សម្តែងការមិនពេញចិត្តរួចមកហើយជុំវិញការប្រកួត AFF CUP 2022 ទល់នឹងក្រុមម្ចាស់សឹង្ហបុរី ហើយ កីឡាករវៀតណាមជាច្រើន មានអារម្មណ៍មិនមានទំនុកចិត្តជាមួយនឹងប្រភេទស្មៅសិប្បនិម្មិតនៃកីឡដ្ឋាន Jalan Besar ក្នុងប្រទេសសិង្ហបុរីនេះឡើយ។ ដោយឡែកក្នុងប្រកួតនេះ កីឡាករ Ikhsa Fandi របស់ក្រុមសឹង្ហបុរី ក៏បានរបួសសរសៃពួរជង្គង់ ACL ផងដែរ។