(Khmer) លោក Erik ten Hag និយាយថា Harry Maguire កំពុងប្រសើរឡើងក្នុងនាមជាប្រធានក្រុមនៅ Man United បន្ទាប់ពីបានបង្ហាញថាគាត់បានក្លាយជាកីឡាករ”លេចធ្លោជាងគេ” នៅ Carrington ។
Maguire នៅតែជាប្រធានក្រុមនៅរដូវកាលនេះ បើទោះជាចាប់ផ្តើមប្រកួតបានត្រឹមតែ 11លើក ប្រកួតក្រោមការដឹកនាំរបស់ Ten Hag ក៏ដោយ។ Maguire បានពាក់ស្លាកដៃនៅពេលគាត់នៅលើទីលាន ប៉ុន្តែ Bruno Fernandes បានក្លាយជាប្រធានក្រុមនៅពេលដែលគាត់មិនបានចូលលេង។
Ten Hag បាននិយាយអំពីកីឡាករអង់គ្លេសរូបនេះថា៖ «ខ្ញុំពិតជារីករាយនឹងការរីកចម្រើនដែល Harry កំពុងធ្វើនៅពេលនេះ។ គាត់មានភាពលេចធ្លោជាងគេ និងគ្រប់គ្រងដោយមានការផ្តួចផ្តើមគំនិតកាន់តែច្រើននៅលើទីលានហ្វឹកហាត់ ហើយយើងបានឃើញគាត់លេងទល់នឹង Betis [កាលពីថ្ងៃព្រហស្បតិ៍] ជាកន្លែងដែលគាត់បានបង្ហាញពីភាពជាអ្នកដឹកនាំ ជាពិសេសនៅក្នុងទិដ្ឋភាពនៃគំនិតផ្តួចផ្តើម និងការកំណត់នៃហ្គេម»។
Maguire បានលេងពេញ 90 នាទីនៃការឈ្នះ 1-0 របស់ Man Utd ទល់នឹង Real Betis កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានបង្ហាញពីទម្រង់លេងដ៏ល្អក្នុងការប្រកួតដែល Man Utd ឈ្នះ Fulham ៣ទល់១កាលបិយប់មិញ។