ads
ads
(Khmer) ហេតុអ្វីបានជា Casemiro មានសារៈសំខាន់សម្រាប់ Man United — ពន្យល់ក្នុង 2 ស្ថិតិសំខាន់ៗ
15-March-2023

(Khmer) Casemiro នឹងត្រូវអវត្តមានក្នុងការប្រកួត Premier League រហូតដល់ពាក់កណ្តាលខែមេសា – នោះមិនមែនជាដំណឹងល្អទេ ដោយសារក្រុមបិសាចក្រហមពឹងផ្អែកលើគាត់ខ្លាំង។

ការអំពាវនាវរបស់ Manchester United សម្រាប់ការ​នាំចូលខ្សែបម្រើការពារដែលលោកគិត​ថាត្រឹមត្រូវ ពិតជាបានដោះស្រាយនៅពេលដែល Erik ten Hag បានចុះហត្ថលេខាលើរូបគេកាលពីរដូវក្តៅមុន។ គាត់ទទួលបានការស្វាគមន៍ក្នុងនាមជាកីឡាករកម្រិត A  ហើយភ្លាមៗនោះគាត់បានបង្ហាញពីគុណតម្លៃរបស់គាត់នៅលើទីលាន។

ដូចដែលបានវិភាគដោយ The Athletic មានស្ថិតិសំខាន់ៗចំនួនពីរដែលបញ្ជាក់ពីសារៈសំខាន់របស់គាត់បន្ថែមទៀត។ United របូតគ្រាប់បាល់​តែ 1.1 គ្រាប់​ជា​មធ្យម​ក្នុង​មួយ​ប្រកួត​នៅ​ពេល​ដែល​គាត់​ចាប់​ផ្តើ​មក្នុងជម្រើស១១នាក់ ឬចូលលេង​ ប៉ុន្តែដែលក្លិបគ្មានគាត់ ពួកគេ​របូតគ្រាប់បាល់ 1.7 គ្រាប់ជា​មធ្យម​ក្នុង​មួយ​ប្រកួត។

ពេល​គាត់​មិនបានលេងលើ​ទីលាន បិសាចក្រហមងាយទទួលរងពីការ​ស៊ុត១៦.២ ជើងក្នុងមួយប្រកួតពីក្រុមគូបដិបក្ស ប៉ុន្តែពេលមានវត្តមានគាត់​ចូល​លេងក្រុមអាចទទួលការ​ស៊ុតត្រឹម១០.៥ជើងពីក្រុមគូប្រកួតប៉ុណ្ណោះ។

លើស​ពី​នេះ United មានអត្រាឈ្នះ 76% នៅពេលដែល Casemiro លេងធៀបនឹង 43% នៅពេលដែលគាត់មិនបានលេង។ គាត់​នឹង​ត្រូវ​ខកខាន​រហូត​ដល់​៤ប្រកួត ខណៈ​ដែល United បាន​សម្រេច​ចិត្ត​មិន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​ចិត្ត​កាត​ក្រហម។

ប្រភព៖ The Athletic

ads
ads