(Khmer) Man United គ្រោងនឹងអនុញ្ញាតឱ្យ Facundo Pellistri និង Anthony Elanga ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ នេះបើយោងតាមរបាយការណ៍របស់ MEN ។
Pellistri បានបង្ហាញខ្លួន 6 លើកក្នុងនាមជាកីលាករបម្រុងចាប់តាំងពីឆ្នាំថ្មីចូលមកដល់ ហើយគាត់បានមានឥទ្ធិពលគួរឱ្យកត់សម្គាល់ពេលចូលលេងគ្រប់ប្រកួត។ កីឡាករវ័យ 22 ឆ្នាំបានចូលរួមជាមួយ United ក្នុងតម្លៃ 9 លានផោនពី Penarol ក្នុងខែតុលា ឆ្នាំ 2020 ហើយត្រូវរង់ចាំច្រើនជាង 2 ឆ្នាំដើម្បីបង្ហាញខ្លួនជាលើកដំបូងពេល Man Utd ជួបជាមួយ Charlton ក្នុងការប្រកួត League Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ Elanga បានចាប់ផ្តើមចំនួន 7 ដងក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ប៉ុន្តែការចូលលេងក្នុងជម្រើសដំបូងភាគច្រើនគឺលេងមុនពេលរដូវកាលត្រូវបានផ្អាកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃទី 13 ខែវិច្ឆិកា។
គាត់មិនបានស៊ុតបញ្ចូលទីឱ្យ Man Utd ក្នុងរយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីបានចាប់ផ្តើមក្នុង 16 ប្រកួតក្នុងចំណោម 29 ប្រកួតរបស់ Ralf Rangnick ដែលគ្រប់គ្រងក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នកាលពីអាណត្តិមុន។ United មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅរដូវក្តៅជាមួយនឹងគោលដៅកៀកបំផុតគឺ Harry Kane ។ Anthony Martial អាចនឹងដាក់លក់ពេលចប់រដូវកាលនេះ។
ប្រភព៖ MEN