(Khmer) Man United បានប្រកួតស្មើ 0-0 ជាមួយ Southampton ក្នុង Premier League កាលពីថ្ងៃអាទិត្យ។ ប្រធានបទសំខាន់នៃហ្គេមគឺកាតក្រហមដ៏ចម្រូងចម្រាសដែលបានកើតឡើងចំពោះ Casemiro ក្នុងតង់ទីមួយ។
ដំបូងឡើយអាជ្ញាកណ្តាល Anthony Taylor បានផ្តល់កាតលឿងដល់គាត់ ប៉ុន្តែបន្ទាប់ពីទៅពិនិត្យមើលអេក្រង់ VAR ។គាត់បានលើកាតក្រហមតែម្ដង។ អ្នកគាំទ្រជាច្រើនមានការខឹងសម្បារ ហើយមានអារម្មណ៍ថាការផ្ដេកខ្លួនយកបាល់នេះមិនមានចេតនា ហើយមិនសមនឹងទទួលបានការប្រកួតក្រហម។ អ្នកគាំទ្រក៏បានអំពាវនាវឱ្យ United ប្តឹងឧទ្ធរណ៍ចំពោះកាតក្រហមនេះ ដើម្បីកាត់បន្ថយការព្យួរការប្រកួតបួនប្រកួតរបស់ Case។
ទោះជាយ៉ាងណាក៏ដោយ បើតាមសារព័ត៌មាន Manchester Evening News បិសាចក្រហមមិនមានគម្រោងប្តឹងឧទ្ធរណ៍ចំពោះកាតក្រហម ឬការសម្រេចចិត្តរបស់ Taylor នោះទេ។ បន្ទាប់ពីចប់ការប្រកួតលោក Erik ten Hag បានចាប់ដៃអាជ្ញាកណ្តាលធម្មតា មុនពេលនិយាយការសម្រេចចិត្តរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។
នេះមានន័យថា Casemiro នឹងត្រូវព្យួរ៤ប្រកួត ដែលរាប់បញ្ចូលទាំងការប្រកួតពាន FA Cup មួយប្រកួត និង Premier League បីប្រកួតបន្ទាប់ផងដែរ។
ប្រភព៖ MEN