ads
ads
(Khmer) លោក​​ Erik ten Hag ប្រតិកម្ម​យ៉ាងណា​អំពី កាត​ក្រហម​របស់ Casemiro?
13-March-2023

(Khmer) Erik ten Hag ជឿជាក់​ថា​អាជ្ញាកណ្តាល​មិន​ស៊ីសង្វាក់​គ្នា​បាន​ប៉ះពាល់​ដល់​លទ្ធផល​ស្មើ 0-0 របស់ Man United ទល់​នឹង Southampton ។

បន្ទាប់ពីការប្រកួត គាត់បាននិយាយអំពីលទ្ធផល និងកាតក្រហមរបស់ Casemiro ប្រាប់ Sky Sports ថា៖«សូមសរសើរដល់ក្រុម។ ពួកគេបានបង្ហាញពីងាកប្បកិរិយាដ៏ធំក្នុងការលេងយ៉ាងយូរជាមួយនឹងកីឡាករ​តែ​១០​នាក់។ ពួកគេមានភាពរឹងមាំខាងរាងកាយ និងផ្លូវចិត្តដើម្បីទទួលបានមួយពិន្ទុនេះ»។

«Casemiro បានលេងជាង 500 ប្រកួតនៅអឺរ៉ុប ហើយមិនទាន់​បាន​ក្រហមម្ដង​នៅ​ឡើយ។ ឥឡូវនេះគាត់ទទួលបានពីរនៅ Premier League ។ អវត្តមានរបស់គាត់មិនមែនជាបញ្ហាទេ។ យើងនឹងដោះស្រាយជាមួយបញ្ហានោះ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រង​ឥទ្ធិពល​ដោយ​អាជ្ញាកណ្តាល»។

Ten Hag ហាក់ដូចជាខកចិត្តនិង​លទ្ធផល​ស្មើការប្រកួតមួយដែល United អាចឈ្នះបានយ៉ាងងាយស្រួល ប៉ុន្តែគួរតែមានមោទនភាពចំពោះរបៀបដែលក្រុមរបស់គាត់ធ្វើបានបន្ទាប់ពីកីលាករ​នៅ​សល់​តែ​១០នាក់។

ទោះយ៉ាងណាក៏ដោយ Casemiro ឥឡូវនេះនឹងខកខានការប្រកួតក្នុងស្រុកចំនួនបួន បន្ទាប់បន្ទាប់ពីទទួលបានកាតក្រហមទីពីររបស់គាត់។

ប្រភព៖ Sky Sports

ads
ads