(Khmer) សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំមហាសន្និបាត លើកទី១៧ នៅសណ្ឋាគារ Garden City ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានមានប្រសាសន៍អំពីគោលដៅចំនួន១១ ដែលសហព័ន្ធបាល់ទាត់កម្ពុជា រៀបចំសកម្មភាពការងារចាប់ពីឆ្នាំ២០២៣ រួមមាន៖
១- រដ្ឋបាល និងការគ្រប់គ្រង
២- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
៣- ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ
៤- ការអភិវឌ្ឍសមាគមទាំង២៥រាជធានីខេត្ត
៥- ការអភិវឌ្ឍក្លិប
៦- ការអភិវឌ្ឍក្រុមជម្រើសជាតិ
៧- ការ អភិវឌ្ឍថ្នាល និងយុវជន
៨- ការអភិវឌ្ឍធនធានគ្រូបង្វឹក
៩- ការអភិវឌ្ឍអាជ្ញាកណ្តាល
១០- ការអភិវឌ្ឍបាល់ ទាត់ក្នុងសាល
១១- ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ។
១១គោលដៅខាងលើនេះ ជាគោលដៅដ៍សំខាន់ក្នុងការអភិវឌ្ឍន៍ឲ្យដើរព្រមគ្នា ដើម្បីពង្រឹងគុណភាពក្រុមបាល់ទាត់ជម្រើសជាតិយើង។
រូបភាព: FFC