ads
ads
(Khmer) លោក Ten Hag គិត​យ៉ាងណា​ពី​តំណែងប្រធាន​ក្រុមរបស់​ Bruno ក្រោយបង្ហាញអាកប្បកិរិយាមិនសមក្នុងការ​ប្រកួតជាមួយ Liverpool?
07-March-2023

(Khmer) លោក Erik ten Hag បច្ចុប្បន្នមិនមានគម្រោងដកស្លាកដៃប្រធានក្រុមចេញពី Bruno Fernandes នោះទេ បន្ទាប់ពីរងបរាជ័យយ៉ាងអាម៉ាស់ 7-0 ទល់នឹង Liverpool នេះបើយោងតាមកាសែត The Sun ។

ក្រៅ​ពី​ការ​ចាញ់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល Bruno ក៏​ត្រូវ​រង​ការ​រិះគន់​ចំពោះ​ភាព​រញ៉េរញ៉ៃ និង​អាកប្បកិរិយាមិនសមរម្យ​របស់​គាត់​ពេញ​មួយ​ប្រកួតនោះផង​ដែរ។ គាត់ហាក់បាត់​បង់ភាពម្ចាស់​ការ បាត់​បង់ភាពច្នៃប្រឌិតដែលគាត់​ធ្លាប់​មានជាធម្មតា ហើយគាត់បានចំណាយពេលភាគច្រើនជជែកតវ៉ាជាមួយមន្ត្រីការប្រកួត។

អាកប្បកិរិយារបស់ Bruno ស្ទើរតែមើលទៅមិនសមជាប្រធានក្រុម ប៉ុន្តែផែនការរបស់ Ten Hag គឺនៅតែបន្តលើកឱ្យខ្សែបម្រើរូប​នេះជាដឹកនាំការ​ប្រកួតលើទីលាននាពេលបច្ចុប្បន្ន។ មែនទែនទៅ! Harry Maguire នៅតែជាប្រធានក្រុម Manchester United ប៉ុន្តែកង្វះពេលវេលាលេង បានធ្វើឱ្យ Bruno ទទួលបន្ទុកដឹកនាំនៅលើទីលាននៅរដូវកាលនេះ។

ហើយប្រសិនបើខ្សែការពារកណ្តាលសញ្ជាតិ​អង់គ្លេសត្រូវបានលក់ចេញនៅរដូវក្តៅនេះ Fernandes នៅតែជាកីឡាករឈានមុខគេក្នុងការទទួល​បានស្លាកដៃប្រធាន​ក្រុមបន្ត​ពី​គាត់។

ប្រភព៖ The Sun

ads
ads