(Khmer) Arsenal នឹងត្រូវស៊ើបអង្កេតដោយសមាគមកីឡាបាល់ទាត់ FA បន្ទាប់ពីបុគ្គលិកគ្រូបង្វឹករបស់ពួកគេបានរត់ទៅកាន់ទីលាន អបអរសាទរជ័យជម្នះនៅនាទីចុងក្រោយក្នុងការទទួលជ័យជម្នះ 3-2 លើ Bournemouth ។
កីឡាករបម្រុងចេញពីកៅអី ហើយសមាជិកនៃគ្រូបង្វឹកបានប្រញាប់ប្រញាល់ចូលទៅក្នុងទីលានប្រកួតដើម្បីអបអរជ័យជម្នះដ៏រំភើប។ ហើយឥឡូវនេះ បើយោងតាមកាសែត Daily Mirror FA កំពុងតែស៊ើបអង្កេតក្រុម Arsenal សម្រាប់អ្វីដែលបានកើតឡើងបន្ទាប់ពីការឈ្នះរបស់ Reiss Nelson នៅនាទីទី 97 ។
Mikel Arteta បានអបអរនៅក្នុងងបន្ទាត់បច្ចេកទេសគ្រូបង្វឹក ប៉ុន្តែគាត់មិនបានចូលទីលាននោះទេ។ ច្បាប់នៃហ្គេមចែងថា អ្នកនៅក្នុងផ្នែកបច្ចេកទេស ‘ត្រូវតែមានអាកប្បកិរិយាទទួលខុសត្រូវ’ គ្រប់ពេលវេលា។
ប្រភព៖ Daily Mirror