ads
ads
(Khmer) អត់​សម្រាកៗ សម្រួលផ្លូវចិត្តអីទេ​! កីឡាករ Man Utd មក​ហ្វឹកហាត់ទាំងព្រឹកក្រោយចាញ់ Liverpool ធ្ងន់ក
06-March-2023

(Khmer) កីឡាកររបស់ Man United បានមកដល់កន្លែងហ្វឹកហាត់ Carrington នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីចាញ់ Liverpool 7-0 កាលពីយប់មិញ។

យោងតាម Manchester Evening News កីឡាករទាំងអស់បានបង្ហាញខ្លួននៅហ្វឹកហាត់នៅម៉ោង 9 ព្រឹក(ម៉ោង​នៅអង៉គ្លេស) ខណៈដែល​លោក​ Erik ten Hag បាន​មក​ដល់​តាំងពីម៉ោង​៧​ព្រឹក។ កីឡាករដូចជា Casemiro, Diogo Dalot និង Wout Weghorst ត្រូវបានគេមើលឃើញថា នឹងធ្វើ​ការ​ប្រជុំពិសេស បន្ទាប់​មក​ហ្វឹកហាត់បន្ថែម​តាមគម្រោង។

ក្រុមកីឡាករទាំងអស់នឹងចូលរួមក្នុងការប្រជុំក្រុមជាមួយក្រុមគ្រូបង្វឹក ដើម្បី​រក​ការដោះស្រាយការចាញ់ Liverpool និងពិភាក្សាពីអ្វីដែលត្រូវកែលម្អនៅពេលខាងមុខ។

ក្រុមបិសាចក្រហមនឹងត្រលប់មកវិញនៅថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Betis ក្នុងការប្រកួត Europa League វគ្គ 16 ក្រុមជើងទីមួយ។

 

ប្រភព៖ MEN

ads
ads