(Khmer) ក្រុមជម្រើសជាតិកម្ពុជាអាយក្រោម២២ឆ្នាំ បានទទួលបានអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ឱ្យចូលរួមការប្រកួត Merlion Cup 2023 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំទាំង៤ក្រុម ដែលនឹងត្រូវចូលរួម រួមមាន សិង្ហបុរី កម្ពុជា ម៉ាឡេសុី និង ហុងកុង។ តើប្រិយមិត្តស្គាល់ពានរង្វាន់នេះច្បាស់កម្រិតណា? មិនទាន់ច្បាស់ទេ តោះទៅ អានអត្ថបទជាមួយ B8 Sport ទាំងអស់គ្នា៖
១-ប្រវត្តិ៖
ពានរង្វាន់ Merlion Cup បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 1982 ដែលជាការប្រកួតរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ 1986 មានការចូលរួមពីប្រទេសចំនួន 18 រួមមាន អូស្ត្រាលី អ៊ីរ៉ាក់ ចិន និងឈីលី នៅក្នុងការការប្រកួតកន្លងមក។
ការប្រកួតលើកទីប្រាំមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ 1992 ដែលកូរ៉េខាងត្បូងជាម្ចាស់ជើងឯក។ ការប្រកួតចុងក្រោយគឺជាការប្រកួតមួយទល់នឹងក្រុម Liverpool ក្នុងឆ្នាំ 2009។ គិតត្រឹមឆ្នាំ 2019 ការប្រកួត Merlion Cup បានក្លាយជាការប្រកួតក្រោមកម្រិតអាយុ ជាពិសេសសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំ។
២-ក្រុមណាខ្លះធ្លាប់ជាជើងឯក៖
តាំងពីកកើតដំបូងពានរង្វាន់មួយនេះធ្លាប់ឈ្នះជើងឯកដោយប្រទេស អូស្រ្តាលី២ដង( ១៩៨២និង១៩៨៣), អ៊ីរ៉ាក់(១៩៨៤) ក្រុម ពាក់កណ្ដាលអាជីពរបស់អតីតប្រទេសយោហ្គោស្លាវី (១៩៨៥) ចិន (១៩៨៦) កូរ៉េខាងត្បូងឈុត B (1992) ក្រុមហង្សក្រហម Liverpool (2009) ហើយចុងក្រោយក្រុម U22 សិង្ហបុរី។ ក្រុមសិង្ហបុរីគឺជាក្រុមបានជើងឯករងច្រើនជាងគេពោលដល់ទៅ ៣ដង កូរ៉េខាងត្បូងឈុត B ២ដង ហើយកូរ៉េខាងជើង ចិន និង U22 ថៃបានម្ដងម្នាក់។
ដំណើរការនៃការប្រកួត៖
Merlion Cup 2023 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។ ការប្រកួតនឹងមានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ហុងកុង ម៉ាឡេស៊ី និងម្ចាស់ផ្ទះសិង្ហបុរី។ ក្រៅពីសិង្ហបុរី និងម៉ាឡេស៊ី ក្រុមកម្ពុជា និងហុងកុងចូលរួមក្នុងការប្រកួត Merlion Cup ជាលើកដំបូងរបស់ខ្លួន។
ការប្រកួតនឹងមានពីរដំណាក់កាល ដោយក្រុមទាំងបួនត្រូវប្រកួតជុំបើកឆាកនៅថ្ងៃសុក្រ ទី 24 ខែមីនា ឆ្នាំ 2023។ ក្រុមដែលចាញ់ពីដំណាក់កាលទី 1 នឹងប្រកួតក្នុងការប្រកួតយកលេខ៣ លេខ៤ នៅពីរថ្ងៃបន្ទាប់ ហើយក្រុមដែលឈ្នះនឹងដណ្ដើមយកជើងឯក។ ការប្រកួតទាំង៤នឹងត្រូវលេងនៅកីឡដ្ឋាន Jalan Besar។
ការចាប់ឆ្នោតការប្រកួតផ្លូវការដើម្បីកំណត់ការប្រកួតនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី 6 ខែមិនា ឆ្នាំ 2023 វេលាម៉ោង 5 ល្ងាច (ម៉ោងនៅសិង្ហបុរី) ផ្សាយផ្ទាល់នៅលើទំព័រ FAS YouTube ខណៈព័ត៌មានសំបុត្រនឹងត្រូវចេញផ្សាយក្នុងពេលកំណត់។
តើការប្រកួតនេះផ្ដល់ផលវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?
ស្របពេលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅដែនកំណើតរបស់ខ្លួន ការចូលរួមពានរង្វាន់នេះនឹងបន្ថែមគុណភាពក្រុម គុណផលលេង និងការស្ទើបស្ទង់សមត្ថភាព មុនពេលស៊ីហ្គេម។ វាជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ពិសេសការចូលរួមបង្ហាញពីទំនាក់ទំនងរបដ់ប្រទេសទាំងពីរក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ប្រទេសទាំងពីរផងដែរ។