ads
ads
(Khmer) Man Utd យក​លុយ​ទៅ​ក្រវាត់ចោលជាង600លានផោនលើ​ការ​ដោះដូរកីឡាករក្រោមយុទ្ធសាស្រ្តលោក Matt Judge
30-April-2022

(Khmer) លោក Matt Judge បានលាលែងពីមុខតំណែងជានាយកការចរចាបាល់ទាត់របស់ Man United កាលពីថ្ងៃសុក្រម្សិលមិញហើយ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅ Old Trafford ប៉ុន្តែអាចត្រូវបានគេមើលឃើញថាវាជាការសម្អាតក្លឹបដែលបន្សល់​ទុកពីការរៀបចំដោយ Ed Woodward ។

លោក Matt Judge ទទួលខុសត្រូវលើការចរចាតម្លៃផ្ទេរ និងកិច្ចសន្យាសម្រាប់បិសាចក្រហម ដោយគាត់​បានចាប់ផ្តើមកាន់​តំណែងនិង​ធ្វើ​កិច្ចការ​នេះនៅក្នុងឆ្នាំ 2014 ។ ក្រោម​ការដឹកនាំរបស់​គាត់ Man Utd ទិញចូល​កីឡាករ​២៥​នាក់ដោយ​ចំណាយ​លុយ ៨៣២​លាន​ផោនក្នុងដំណើរការក្នុងរយៈពេលជាច្រើនឆ្នាំ។

នៅក្រោមការ​ជ្រើស​រើសរបស់​លោក Judge Man Utd មាន​កីឡាករចាកចេញ​ចំនយន​៣៤នាក់ ប៉ុន្តែ United រកបានប្រាក់ចំណេញត្រឹមតែ 226 លានផោនពីការលក់កីឡាករជាច្រើន (កីឡាករម្នាក់ៗលក់​បានក្នុងតិចជាង 10 លានផោន)។ United បានធ្វើការចំណាយសុទ្ធចំនួន-៦០៥លានផោនដោយមិនរកបានប្រាក់ចំណេញអ្វីទាំងអស់ទាក់ទងនឹងការផ្ទេរទាំង​នេះ។

អ្វីដែលគួរឱ្យសោកស្ដាយជាងនេះទៅទៀតនោះគឺថា 24% (កីឡាករ 6 នាក់) នៃការចុះហត្ថលេខារបស់លោក Matt ត្រូវបានលក់ចេញ​វិញក្នុងរយៈពេល 3 រដូវកាលបន្ទាប់ពីការចុះហត្ថលេខា។ United ទំនង​ជា​ប្រកាសតែងតាំងអ្នក​កាន់​ការងារ​នេះជំនួសលោក Matt Judge ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ក៏​កំពុង​ពិចារណា​ទិញ​នាយក​រង​បាល់ទាត់​ថ្មី​ម្នាក់​ផង​ដែរ។

ប្រភព៖ R/Reddevils @Reddit

ads
ads