(Khmer) វាមើលទៅទំនងណាសស់ដែល Barcelona ធ្លាក់ទៅ Europa League នៅរដូវកាលនេះ បើទោះបីជា Xavi ជឿជាក់លើអព្ភូតហេតុក៏ដោយ។ ប្រសិនបើ Barca នៅទីបំផុតធ្លាក់ទៅ Europa League នៅថ្ងៃពុធ នេះគឺជាក្រុមចំនួន 5 ដែលអាចជាបន្លាពាំងផ្លូវពីការឈ្នះពានរង្វាន់មួយដែលពួកគេមិនដែលឈ្នះទោះបីជាពានរង្វាន់តូចក៏ដោយ។
1. Arsenal ៖ Mikel Arteta កំពុងធ្វើការងារដ៏ល្អជាមួយក្រុមកាំភ្លើងធំ។ បច្ចុប្បន្នពួកគេឈរនៅកំពូលតារាង Premier League ហើយចាញ់តែមួយប្រកួតគត់ក្នុងចំណោម 15 ប្រកួតដំបូងក្នុងរដូវកាលនេះ។
2. Real Betis៖ Barca ប្រហែលជាមិនចង់ប្រឈមមុខនឹងគូប្រជែង La Liga របស់ពួកគេឆាប់ពេកក្នុង Europa League នោះទេ។ ពួកគេធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ហើយមិនស្គាល់ចាញ់នៅពានអឺរ៉ុប។
3. Manchester United ៖ បិសាចក្រហមបានរស់ឡើងវិញក្រោមការដឹកនាំរបស់ Erik Ten Hag ។ ពួកគេនឹងសម្លឹងមើល Europa League ជាឱកាសដ៏ល្អបំផុតរបស់ពួកគេក្នុងការឈ្នះពានរង្វាន់នៅរដូវកាលនេះ។
4. Braga ៖ ក្រុមមកពីព័រទុយហ្គាល់មើលទៅដូចជាក្រុមគ្មាននរណានឹកស្មានពី ការឈ្នះពាន Europa League នៅរដូវកាលនេះ – ចងចាំថា Eintracht Frankfurt កាលពីរដូវកាលមុនអាចធ្វើបាន?
5. AS Roma ៖ លោក Jose Mourinho បានដឹកនាំ Romans ឱ្យឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 50 ឆ្នាំកាលពីរដូវកាលមុន។ ពួកគេនឹងសម្លឹងមើលទៅកាន់ភាពល្អប្រសើរមួយជាមួយនឹង Europa League នៅរដូវកាលនេះ។