(Khmer) អត្ថបទសង្ខេប៖ ការធ្វើតេស្តកាយសម្បទា 30-15 (30-15 Intermittent Fitness Test) ត្រូវបានបង្កើតឡើង ដើម្បីធ្វើការវិភាគ វាស់ស្ទង់គុណភាព/សមត្ថភាពរាងកាយ នៃផ្នែកមួយចំនួនរបស់អត្តពលិក ដែលគេធ្វើឡើងនៅក្នុងប្រភេទកីឡាដូចជា football (soccer), field hockey, netball, and handball ។
ពិសេសជាងនេះទៅទៀត វាក៏ត្រូវបានបង្កើតឡើង ដើម្បីវាស់ស្ទង់នូវប្រសិទ្ធភាពនៃប្រព័ន្ធសរសៃឈាមបេះដូងរបស់រាងកាយ ក្នុងការប្រើប្រាស់ដង្ហើមស្រូប និងបញ្ចេញអុកស៊ីសែន។
ដូចដែលបានបង្ហាញឈ្មោះ 30-15 IFT នៅខាងលើ គឺសំដៅទៅលើការមានសកម្មភាព និងសម្រាក ពោលគឺមានន័យថា ការធ្វើតេស្តតម្រូវឱ្យអត្តពលិករត់រយៈពេល ៣០វិនាទីហើយបន្ទាប់មកសម្រាក ១៥វិនាទី (ឧទាហរណ៍៖ ដើរ ឬនៅមួយកន្លែង)។
ប្រែសម្រួលដោយ៖ B8-sport