(Khmer) ពានរង្វាន់ AFF Championship ឆ្នាំ 2022 (ប្ដូរឈ្មោះផ្លូវការទៅជា AFF Mitsubishi Electric Cup 2022 ដោយសារហេតុផលម្ចាស់ឧបត្ថម្ភ) នឹងក្លាយជាការប្រកួតលើកទី 14 នៃពានរង្វាន់ AFF Championship ដែលជាជើងឯកបាល់ទាត់របស់ប្រទេសដែលមានទំនាក់ទំនងជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និងជាលើកទី 1 ក្រោមឈ្មោះ AFF Mitsubishi Electric Cup ។
ការប្រកួតចុងក្រោយនឹងគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2022 ដល់ថ្ងៃទី 16 ខែមករា ឆ្នាំ 2023 ខណៈថៃជាក្រុមការពារតំណែងជើងឯក។
រូបមន្តប្រកួត៖
ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងធ្វើតាមរូបមន្តប្រកួតក្នុងដីនិងក្រៅដីដូចឆ្នាំ 2018 ។ រូបមន្តនេះផ្លាស់ប្ដូរកាលឆ្នាំ 2020 ដែលលេងក្នុងទឹកដីកណ្តាល ដោយសារជំងឺរាតត្បាត COVID-19 នៅអាស៊ីអាគ្នេយ៍។ នៅក្នុងរូបមន្តបច្ចុប្បន្ន ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតចំនួនប្រាំបួននឹងមានលក្ខណៈគ្រប់គ្រាន់ដោយស្វ័យប្រវត្តិឈរក្នុងពូលជាស្រេច ហើយក្រុមចំណាត់ថ្នាក់ទី 10 និងទី 11 ត្រូវលេងក្នុងវគ្គជម្រុះពីរជើង។ ក្រុមទាំង 10 នឹងត្រូវបែងចែកជាពីរពូលក្នុងមយយពូលមាន៥ ក្រុម ហើយលេងវិលជុំ ដោយក្រុមនីមួយៗលេងពីរប្រកួតក្នុងផ្ទះ និងក្រៅដីពីរប្រកួត។
ក្រុមចំនួនប្រាំបួនបានឡើងមកវគ្គជម្រុះក្នុងពាន AFF Championship ដោយស្វ័យប្រវត្តិដោយផ្អែកលើចំណាត់ថ្នាក់ និងគុណផលរបស់ពួកគេក្នុងព្រឹត្តិការណ៍ពីរចុងក្រោយ។
ប្រ៊ុយណេ និងទីម័រខាងកើត ដែលជាក្រុមដែលលេងកម្រិតទាបបំផុតនឹងលេងវគ្គជម្រុះពីរជើង ដើម្បីកំណត់វគ្គជម្រុះទី 10 និងចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ 2022។ អូស្ត្រាលីដែលជាសមាជិកតាំងពីឆ្នាំ 2013 មិនបានចូលប្រកួតដោយសារការចូលរួមរបស់ពួកគេនៅ FIFA ឆ្នាំ 2022 World Cup នៅកាតា។
ការចាប់ឆ្នោត៖
ការចាប់ឆ្នោតសម្រាប់ពានរង្វាន់ AFF Championship ឆ្នាំ 2022 បានធ្វើឡើងនៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2022 នៅទីក្រុងបាងកក ប្រទេសថៃ វេលាម៉ោង 14:00 (GMT+07:00)។ នៅពេលចាប់ឆ្នោត អត្តសញ្ញាណរបស់ក្រុមជម្រើសជាតិដែលទទួលបានវគ្គជម្រុះនឹងមិនត្រូវបានគេឱ្យដឹងនោះទេ ហើយនឹងត្រូវដាក់ចូលក្នុង Pot 5 ដោយស្វ័យប្រវត្តិ។
ដំណើការប្រកួត៖
ក្រុមទាំងអស់ត្រូវជួបគ្នាតែមួយលើកហើយត្រូវលេង៤ប្រកួត ២ក្នុងដី និង២ប្រកួតទៀតក្រៅដី។ក្រោយប្រកួតវគ្គជម្រុះក្នុងពូលចប់សព្វគ្រប់ ក្រុមដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺយកក្រុមលេខ១ និងលេខ២ក្នុងពូលនីមួយៗ លេងខ្វែងដោយ ក្រុមលេខ១ពូល A ត្រូវជួបលេខ២ពូល B ហើយ លេខ១ពូល B ត្រូវជួបលេខ២ពូល A លេងក្នុងលក្ខណៈ២ជើងក្នុងដីនិងក្រៅដី។
ក្រុមដែលឈ្នះក្រោយសរុបពិន្ទុទាំងពីជើងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ នឹងត្រូវឡើងទៅជួបគ្នាក្នុងវគ្គផ្ដាច់ព័ត្រដែលត្រូវលេង២ជើងក្នុងដីនិងក្រៅដីដូចគ្នា។ រូបមន្តគ្មានក្រុមចំណាត់ថ្នាក់លេខ៣ និងលេខ៤នោះទេ។
ម្ចាស់ឧបត្ថម្ភ៖
Mitsubishi Electric គឺជាម្ចាស់ឧបត្ថម្ភចំណងជើងពានរង្វាន់ ឬ Title sponsor
ក្រុមហ៊ុន Tiger Brokers, Yanmar គឺជាម្ចាស់ឧបត្ថម្ភផ្លូវការ ឬ Official sponsors
Acecook, Pocari Sweat, TMGM គឺជាអ្នកឧបត្ថម្ភបន្ថែមផ្លូវការ ឬ Official supporters
ការផ្សាយ៖
កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៖ ទិញសិទ្ធដោយក្រុមហ៊ុន FPT Play ដែលជាបណ្តាញផ្សព្វផ្សាយរបស់វៀតណាម។ សម្រាប់នៅវៀតណាមវិញទូរទស្សន៍VTV5,VTV6 និងក្រុមហ៊ុន Next Sports ក៏ផ្សាយដែរ។
ឥណ្ឌូនេស៊ី៖ K-Vision, RCTI, iNews
ហ្វីលីពីន៖TAP DMV, Premier Sport (ចាយលុយទើបមើលបាន) One Sports, TAP Go
ចំណែកថៃ ម៉ាឡេស៊ី និងសិង្ហបុរីមិនទាន់ដឹងច្បាស់នៅឡើយទេសម្រាប់រឿងនេះ។