

យោងតាមរបាយការណ៍របស់គេហទំព័រ Sportico.com ចេញផ្សាយកាលពីថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដែលបានស្រាវជ្រាវអត្តពលិក ៨ ប្រភេទមកពី ១៦ ប្រទេសផ្សេងគ្នាដែលមានប្រាក់ចំណូលខ្ពស់បំផុត សរុបចំនួន ៥០ នាក់ដោយបានរកឃើញថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ កីឡាករព័រទុយហ្គាល់ត្រូវបានគេប៉ាន់ស្មានជាមួយនឹងប្រាក់ចំណូលចំនួន២,២៣ពាន់លានដុល្លារ ។
ប្រភពខាងលើដដែលបានឱ្យដឹងទៀតថា Cristiano Ronaldo ឈរលំដាប់លេខ៣ ចំណាត់ថ្នាក់ទូទៅ ក្នុងបញ្ជីអត្តពលិកមកពីកីឡាផ្សេងចំនួន៥០រូប តាមពីក្រោយ កីឡាករវាយកូនហ្គោល Tiger Woods (លេខ២ មានលុយសរុប២,៧៩ពាន់លានដុល្លារ) និងកីឡាករបាល់បោះអាមេរិក Michael Jordan (លេខ១ មានលុយសរុប៤,១៥ពាន់លានដុល្លារ)។
ខាងក្រោមនេះគឺជាបញ្ជីកីឡាករបាល់ទាត់៤រូបជាប់ឈ្មោះក្នុងបញ្ជី៖
១- Cristiano Ronaldo មានលុយសរុប ២,២៣ពាន់លានដុល្លារ
២- Lionel Messi មានលុយសរុប១,៨៥ពាន់លានដុល្លារ
៣- David Beckham មានលុយសរុប ១,៦១ពាន់លានដុល្លារ
៤- Neymar មានលុយសរុប ១,១៧ពាន់លានដុល្លារ៕