(Khmer) Manchester United ត្រៀមលក់ Harry Maguire ក្នុងតម្លៃត្រឹមតែពាក់កណ្តាលនៃ 80 លានផោនដែលពួកគេបានចំណាយសម្រាប់គាត់ក្នុងឆ្នាំ 2019ពីក្លិប Leicester City ។
យោងតាមកាសែត Daily Mail បិសាចក្រហមនឹងយល់ព្រមទទួលយកសំណើរចំនួន 40 លានផោនសម្រាប់កីឡាកររូបនេះនៅក្នុងទីផ្សាររដូវក្តៅ។ Maguire បានបាត់បង់តំណែងជម្រើសដំបូងរបស់គាត់នៅក្នុងក្រុម Man United ក្រោម Erik ten Hag ហើយខ្សែការពារកណ្តាលអាចពិចារណាអនាគតរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
Maguire មានកិច្ចសន្យារហូតដល់ឆ្នាំ 2025 ប៉ុន្តែអ្នកចាត់ការសញ្ជាតិហូឡង់បានចុះកិច្ចសន្យាលើ Raphael Varane និង Lisandro Martinez ជាខ្សែការពារកណ្តាលដែលគាត់ពេញចិត្តជាងគេ ដោយទុកឱ្យកីឡាករអង់គ្លេសរូបនេះចាកចេញរកទ្រនំថ្មី។
ប្រភព៖ Daily Mail