(Khmer) លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ ជឿជាក់ថា កីឡាករ Bruno Fernandes នឹងបន្តកុងត្រាថ្មីជាមួយ Manchester United។
កិច្ចសន្យារបស់ Bruno ជាមួយនឹង Man Utd គ្រោងនឹងអស់សុពលភាពនៅក្នុងឆ្នាំ២០២៥ឯណោះ ដែលជាហេតុធ្វើឲ្យរូបគេមិនប្រញ៉ាប់ប្រញាល់ក្នុងការបន្តកុងត្រាថ្មី ប៉ុន្តែ កត្តាចម្បង ដែលចាំបាច់រូបគេត្រូវតែពិភាក្សាលើកុងត្រាថ្មីនោះ គឺប្រាក់ឈ្នួល ដែលបច្ចុប្បន្នរូបគេអាចទទួលបានប្រាក់ចំនួន ១០មុឺនផោនក្នុងមួយសប្តាហ៍។
លោក Fabrizio បាននិយាយថា៖
«Bruno នឹងចុះកិច្ចសន្យាថ្មី ប៉ុន្តែ វានឹងចំណាយពេលខ្លះ។ ពួក គេ បាន ធ្វើ ការ លើ បញ្ហា នេះ តាំង ពី ខែ កក្កដាមកម្លេះ ប៉ុន្តែ វាយឺតយ៉ាវបន្តិចពីព្រោះកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ពួកគេបានចុះហត្ថលេខានាំយក Raphael Varane, Cristiano Ronaldo និង Jadon Sancho មករួមក្រុម។ Bruno ចង់នៅបន្តជាមួយ Man Utd ហើយ គាត់សប្បាយចិត្តក្នុងការលេងនៅទីនេះ។ Man Utd ដឹង ថា ពួក គេ ត្រូវ តែធ្វើ វា ដូច្នេះ ពួក គេ បាន ចរចា ជា យូរ មក ហើយ។ ខ្ញុំ ប្រាកដ ថា ឆ្នាំ នេះ ពួក គេ នឹង ដោះ ស្រាយ បញ្ហា នេះ ហើយ ខ្ញុំជឿជាក់ថា Bruno នឹងចុះហត្ថលេខា»៕
ប្រភព៖ Sportskeeda